ព្រឹត្តិការណ៍ Boostrong Super Kun Khmer Concert នាំ G-Devith និងគុនខ្មែរ មកកក្រើកខេត្តកំពង់ស្ពឺ ក្នុងពិធីបុណ្យអុំទូក (Video inside)
19-11-2026 17:12
(កំពង់ស្ពឺ)៖ ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺនឹងទទួលបាននូវភាពសប្បាយរីករាយយ៉ាងសម្បូរបែប តាមរយៈព្រឹត្តិការណ៍ Boostrong Super Kun Khmer Concert ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨យប់តទៅ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ព្រឹត្តិការណ៍ដ៏ធំនេះ រៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្រ្តង ក្នុងគោលបំណងផ្តល់ឱកាសជួបជុំគ្រួសារ និងការកម្សាន្តសប្បាយជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំណើត។
កម្មវិធីនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា ជាមួយនឹងការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត ដោយមានគូខ្លាំងៗជាច្រើនគូត្រៀមប៉ះគ្នាដើម្បីអង្រួនឆាក។ បន្ទាប់មក នៅថ្ងៃទី២២ ខែវិច្ឆិកា ភាពសប្បាយរីករាយនឹងបន្តជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យពីកំពូលតារារ៉េប លោក G-Devith រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត ដែលនឹងមកអង្រួនឆាកតន្ត្រីឲ្យកាន់តែមានភាពរស់រវើក។ នេះជាឱកាសដ៏កម្រមួយសម្រាប់អ្នកកំពង់ស្ពឺ ដែលអាចជួបជុំគ្រួសារផង ទស្សនាគុនខ្មែរផង និងបានជួបកំពូលតារាចម្រៀងល្បីៗផង។ ព្រឹត្តិការណ៍នេះសន្យានឹងផ្តល់ជូននូវអនុស្សាវរីយ៍ដ៏ល្អបំផុតសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ៕









