កម្មវិធីចាប់ឆ្នោតបែងចែកពូលពានជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2028 ធ្វើឡើងនៅថ្ងៃទី០៦-ធ្នូ
20-11-2026 09:53
(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Football Championship 2028 នឹងចាប់ផ្តើមធ្វើការចាប់ឆ្នោតបែងចែកពូលទាំង ៥៣ប្រទេសនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ នៅទីស្នាក់កណ្តាលរបស់ UEFA ផ្ទាល់តែម្តង។
កម្មវិធីដែលលេងរៀងរាល់ ៤ឆ្នាំម្តង ជំនាន់ទី១៨ នឹងចាប់ផ្តើមប្រកួតជុំចុងក្រោយចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៨ ដោយមាន ៤ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នារួមមាន អង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់។
គោជល់អេស្ប៉ាញ ជាម្ចាស់ជើងឯក Euro 2024 ចុងក្រោយគេ បន្ទាប់ពីផ្តួលតោកំណាចអង់គ្លេស ២-១ វគ្គផ្តាច់ព្រ័ត្រកាលរៀបចំនៅប្រទេសអាល្លឹម៉ង់ ដោយមាន ២៤ក្រុមចូលរួម។
សហព័ន្ធ UEFA បានស្រង់ទៅតាមចំណាត់ថ្នាក់នៃក្រុមស្ថិតនៅទាំង ៥ផើងមានដូចខាងក្រោមនេះ៖
Pot 1៖ ហូឡង់ អង់គ្លេស ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ប៊ែលហ្សិក ន័រវែស ក្រិច អ៉ីតាលី ដាណឺម៉ាក និងក្រូអាត។
Pot 2៖ វ៉េល ស៊ែប៊ី តួកគីយ៉េ សាធារណរដ្ឋឆេក ស្វីស ស៊ុយអែត អូទ្រីស អៀរឡង់ខាងជើង ស្លូវ៉េនី បូស្នី ហុងគ្រី និងសាធារណរដ្ឋអៀរឡង់។
Pot 3៖ អ៊ុយក្រែន ស្កុតឡេន កូសូវ៉ូ ប៉ូឡូញ អ៉ីស្រាអែល រ៉ូម៉ានី ហ្ស៊កហ្ស៊ី ម៉ាសេដូន ម៉ុងតេនីក្រូ អាល់បានី អ៉ីស្លង់ និងស្លូវ៉ាគី។
Pot 4៖ អ៉ីស្តូនី ប៊ែលឡារូស កោះហ្វារ៉ូ សាយប្រឺស ហ្វាំងឡង់ ម៉ុលដាវី អាមេនី បុលហ្គារី កាហ្សាក់ស្ថាន លុចសាំបួរ និងឡាត់វី។
Pot 5៖ ម៉ាល់តា អាហ្សែបៃហ្សង់ លីទុយអានី អង់ដូរ៉ា ហ្ស៊ីប្រាល់តា និងលិចធិនស្ថាន៕



