* ស្វែងយល់ពីសំណុំរឿងក្តៅគគុករបស់ Nvidia ទាំងករណីរត់ពន្ធឈីប AI ទៅចិន និងការស៊ើបអង្កេតរឿងប្រឆាំងភាពផ្តាច់មុខ
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ
* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

ធនាគារ «ជីប ម៉ុង» ចូលរួមគាំទ្រវេទិកាហិរញ្ញវត្ថុអន្តរជាតិ «Black Swan Summit Cambodia 2026» រៀបចំឡើងជាលើកដំបូងនៅកម្ពុជា!

20-11-2026 10:50

(ភ្នំពេញ)៖ វេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia 2026 បានប្រព្រឹត្តិទៅដោយជោគជ័យ ដោយប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកជំនាញ និងស្ថាប័នសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមកពីបណ្តាប្រទេសនានា ដើម្បីពិភាក្សាអំពីនវានុវត្តន៍ហិរញ្ញវត្ថុ និងពង្រឹងការតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរវាងតំបន់អាស៊ាន និងបណ្តាប្រទេសនិយាយភាសាបារាំង។

ធនាគារ ជីប ម៉ុង មានមោទនភាពក្នុងការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor) ក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ វេទិកានេះត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា (NBC) និងបណ្តាញបច្ចេកវិទ្យាហិរញ្ញវត្ថុសកល (Global Finance & Technology Network-GFTN)។

វេទិកានេះបានប្រមូលផ្តុំដោយតំណាងធនាគារកណ្តាល និយ័តករ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រតិបត្តិករទូទាត់ និងវិនិយោគិន ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងស្វែងរកដំណោះស្រាយថ្មីៗ សម្រាប់ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល។

កិច្ចពិភាក្សាបានផ្តោតសំខាន់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនិយាយភាសាបារាំង។ វេទិកានេះក៏បានរំលេចពីបទពិសោធន៍ និងវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍ ប្រព័ន្ធទូទាត់ឌីជីថលបាគង (Bakong) ដែលជាផ្នែកសំខាន់មួយនៃការជំរុញ ការតភ្ជាប់សេវាហិរញ្ញវត្ថុ។

សម្រាប់ធនាគារ ជីប ម៉ុង ការចូលរួមក្នុងវេទិកានេះជាឱកាសដ៏មានតម្លៃ ក្នុងការស្វែងយល់ពីនិន្នាការថ្មីៗ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកជំនាញអន្តរជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាសនេះ ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ក្នុងនាមជាធនាគារក្នុងស្រុកមួយ ដែលបន្តគាំទ្រនវានុវត្តន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរឌីជីថល ដើម្បីរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែទំនើប មានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕