* ស្វែងយល់ពីសំណុំរឿងក្តៅគគុករបស់ Nvidia ទាំងករណីរត់ពន្ធឈីប AI ទៅចិន និងការស៊ើបអង្កេតរឿងប្រឆាំងភាពផ្តាច់មុខ
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ
* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

បំភ្លឺផ្លូវ បំភ្លឺក្តីសង្ឃឹម! ក្រុមហ៊ុន «វឌ្ឍនៈ» ឧបត្ថម្ភបង្គោលសូឡាបំភ្លឺផ្លូវរាប់រយដើម រួមចំណែកលើកកម្ពស់សុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិស្រះកែវចងចាំ ខេត្តឧត្តរមានជ័យ

20-11-2026 11:18

(ភ្នំពេញ)៖ បង្គោលសូឡាបំភ្លឺផ្លូវរាប់រយដើម បាននិងកំពុងដំឡើងជាបន្តបន្ទាប់ តាមបណ្តោយផ្លូវក្នុងភូមិស្រះកែវចងចាំ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីជួយបំភ្លឺផ្លូវនៅពេលរាត្រី កាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ និងបង្កើនសុវត្ថិភាពចរាចរណ៍ជូនពុកម៉ែបងប្អូន ដែលកំពុងរស់នៅក្នុងភូមិស្រះកែវ ចងចាំ ខេត្តឧត្តមានជ័យ។

ការដំឡើងបង្គោលសូឡាបំភ្លឺផ្លូវនេះ គឺជាការរួមចំណែកក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងបង្កើនភាពងាយស្រួលក្នុងការរស់នៅ ប្រចាំថ្ងៃរបស់សហគមន៍ ជាពិសេសសម្រាប់បងប្អូន ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនៅពេលរាត្រី។

សកម្មភាពនេះក៏បង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែចូលរួមចំណែកជាមួយសហគមន៍ តាមរយៈការគាំទ្រគម្រោងនានា ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ និងការលើកកម្ពស់សុខុមាលភាពសង្គម៕