* ស្វែងយល់ពីសំណុំរឿងក្តៅគគុករបស់ Nvidia ទាំងករណីរត់ពន្ធឈីប AI ទៅចិន និងការស៊ើបអង្កេតរឿងប្រឆាំងភាពផ្តាច់មុខ
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ
* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

មហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG × CG Tour Concert ត្រៀមអង្រួនទឹកដីកំពត អបអរព្រះរាជពិធីបុណ្យអុំទូក

20-11-2026 11:41

(កំពត)៖ ខេត្តកំពតត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍មហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG × CG Tour Concert ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្បែររង្វង់មូលត្រីផ្សោត។ ព្រឹត្តិការណ៍ដ៏ធំនេះ រៀបចំឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយនឹងមានការចែកជូនប្រទីបចំនួន ១,០០០ ដល់អ្នកចូលរួម ដើម្បីបណ្តែតប្រទីប និងទស្សនាការបាញ់កាំជ្រួចដ៏អស្ចារ្យ។

កម្មវិធីនេះនឹងនាំមកនូវការលាយបញ្ចូលគ្នារវាងវប្បធម៌ប្រពៃណី និងតន្ត្រីសម័យថ្មី តាមរយៈការប្រគំតន្ត្រីដ៏កក្រើកពីសំណាក់តារាចម្រៀងក្រុម CG រួមមាន Bross La, Seav JKS, KingChi, 1NE, MC Sey ព្រមទាំងសិល្បករវ័យក្មេង Raksa និង DJ K.A។ ការបង្ហាញវត្តមានរបស់សិល្បករល្បីៗទាំងនេះ នឹងបង្កើតបានជាទិដ្ឋភាពដ៏ទាក់ទាញ សប្បាយរីករាយ និងពោរពេញដោយមោទនភាពសម្រាប់ជាតិខ្មែរយើង។ ក្រៅពីខេត្តកំពត Ganzberg ក៏មានរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រី និងកីឡាប្រដាល់គុនខ្មែរនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ព្រមទាំងការប្រគំតន្ត្រីដ៏ធំនៅខេត្តសៀមរាបផងដែរ ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ៕