* ស្វែងយល់ពីសំណុំរឿងក្តៅគគុករបស់ Nvidia ទាំងករណីរត់ពន្ធឈីប AI ទៅចិន និងការស៊ើបអង្កេតរឿងប្រឆាំងភាពផ្តាច់មុខ
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ
* Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
* ប្រទេសកំពូលទាំង១០ ដែលបង្កការបំពុលមហាសមុទ្រដោយសំណល់ប្លាស្ទិក
* ម្ចាស់មកុដ Miss Universe Vietnam 2026 ត្រូវបានដកតំណែង ក្រោយគ្រងមកុដបាន ៦សប្តាហ៍ ដោយសាររំលោភកិច្ចព្រមព្រៀង

កំពូលខ្សែប្រយុទ្ធទាំង ១០ នៅទ្វីបអឺរ៉ុប ប្រចាំសតវត្សរ៍ទី២១, តើបងប្អូនយល់ស្របទេ?

20-11-2026 11:57

(បរទេស)៖ លទ្ធផលដែលទទួលបានពីការបោះឆ្នោតប្រមាណ ១០,០០០នាក់ទៅលើកំពូលខ្សែប្រយុទ្ទទាំង ២០នាក់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញថា ខ្សែប្រយុទ្ធភាគច្រើនពាក់លេខ៩ នៅពេលអ្នកជំនាញខាងបាល់ទាត់មានដូចជាលោក Guillem Balague, Julien Laurens និងលោក Raphael Honigstein ដែលបានពិភាក្សាគ្នាក្នុងផតខាស Euro Leagues ក៏បានយល់ស្របនេះដែរ។

១៖ Cristiano Ronaldo

ជាការពិត Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ១ តែម្តង ដែលកំពុងខិតជិតរកបាន ១,០០០គ្រាប់ហើយក្នុងអាជីព ដោយទើបលាឈប់ពីជម្រើសជាតិព័រទុយហ្គាល់ ក្រោយពេលស៊ុតបាន ១៤៦គ្រាប់មកនេះ ក្នុងរយៈពេលជាង ២០ឆ្នាំ។

២៖ Thierry Henry

អ្នកបន្ទាប់ដែលជាប់ចំណាត់ថ្នាក់លេខ២ គឺខ្សែប្រយុទ្ធបារាំង Thierry Henry។ រូបលោកបានឈ្នះគ្រប់យ៉ាងកាលនៅជាកីឡាករអាជីព ដោយស៊ុតបាន ២២៨គ្រាប់ និងឈ្នះជើងឯក UCL កាលេងនៅ FC Barcelona ក្រោយឈ្នះពានមាស Premier League ជាមួយកាំភ្លើងធំ Arsenal បន្ថែមលើពាន World Cup និង Euros ជាមួយមាន់គកបារាំងថែមទៀតផង។

៣៖ Harry Kane

ប្រធានក្រុមអង់គ្លេសរូបនេះ កំពុងឡើងជើងខ្លាំងរហូតដល់ឈ្នះពាន Ballon dÓr 2026 ក្នុងនាមអ្នកស៊ុតច្រើនគ្រាប់សម្រាប់តោកំណាចទៀតផង។ Kane រកបានដល់ទៅ ៦១គ្រាប់ពីការចូលលេងសរុប ៥១លើកនៅក្លិបខ្លារខិន Bayern Munich រដូវកាលមុន។

៤៖ Robert Lewandowski

អតីតប្រធានក្រុមជម្រើសជាតិប៉ូឡូញ ត្រូវបានគេចាត់ទុកថា ជាម្ចាស់ពាន Ballon dÓr នៅអំឡុងកូវីដ-១៩ ដែលត្រូវបានលុបចោល ក្រោយពេលរួមចំណែកជួយ Bayern Munich ឈ្នះពាន៤ ក្នុង ១រដូវកាល។

ស្ថិតក្នុងវ័យ ៣៨ឆ្នាំបច្ចុប្បន្ន រូបកំពុងលេងក្នុងក្លិប Chicago Fire នៅក្របខណ្ឌ Major League Soccer ដោយធ្លាប់លេងនៅក្លិប FC Barcelona, Bayern និង Borussia Dortmund ថែមទៀត។

៥៖ Erling Haaland

Haaland កំពុងឡើងជើងខ្លាំងក្នុងក្លិបមេឃខៀវ Manchester City ដោយរកបានលើសពី ៣០០គ្រាប់ក្នុងក្លិបអាជីព និងមាន ៦៨គ្រាប់ផងដែរ ពីការចូលលេង ៦១លើកសម្រាប់ជម្រើសជាតិន័រវែស។

៦៖ Kylian Mbappe

ប្រធានក្រុមមាន់គកបារាំងរូបនេះ បានក្លាយជាអ្នកទាត់បញ្ចុលទីបានច្រើនគ្រាប់នៅ World Cup ក្នុងវ័យ ២៧ឆ្នាំ នៅក្លិប Real Madrid របស់អេស្ប៉ាញ។ Mbappe រកបានលើសពី ៤០០គ្រាប់ហើយ ច្រើនជាង Messi និង Ronaldo បើធៀបនឹងវ័យនេះដូចគ្នា។

៧៖ Wayne Rooney

Rooney អតីតខ្សែប្រយុទ្ធលំដាប់លេខ១ របស់តោកំណាចអង់គ្លេស ដែលបានបានច្រើនជាងគេលំដាប់ទី៣ ក្នុងក្លិបបិសាចក្រហម Manchester United និងជាម្ចាស់កំណត់ត្រាស៊ុតបានច្រើនជាងគេនៅ Old Trafford។

៨៖ Zlatan Ibrahimovic

ខ្សែប្រយុទ្ធមាឌធំ កម្ពស់បានរូបនេះទាត់បញ្ចុលទីសរុបច្រើនជាង ៥០០គ្រាប់ ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ពីលើកីឡាករ Van Nistelrooy និង Karim Benzema។ អតីតប្រធានក្រុមស៊ុយអែតរូបនេះធ្លាប់លេងនៅក្លិប Malmo, Ajax, Juventus, Inter, AC, FC Barcelona, PSG, Man United និងចុងក្រោយ LA Galaxy។

៩៖ Ruud van Nistelrooy

កំពូលខ្សែប្រយុទ្ធអន្តរជាតិហូឡង់រូបនេះលេចធ្លោខ្លាំងកាលលេងនៅ Real Madrid ក្នុងក្របខណ្ឌ La Liga មុនពេលប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០១០ ពីក្លិបចុងក្រោយ Hamburg ដោយសារបញ្ហារបួស។ Van Nistelrooy អតីតខ្សែប្រយុទ្ធក្លិប PSV ស៊ុតគ្រាប់គ្មានផងដែរកាលលេងនៅ Man Utd ដោយទាត់បញ្ចូលទីបាន ១៥០គ្រាប់ឯណោះ។

១០៖ Karim Benzema

Benzema បានសាងល្បីល្បាញជាខ្លាំង ក្រោយការចាកចេញរបស់ Ronaldo និងបានផ្លាស់ពីពាក់លេខ១០ មកលេខ៩ វិញផងដែរនៅ Real Madrid ដោយបានឈ្នះពាន Ballon dÓr ថែមទៀតផង។

អតីតខ្សែប្រយុទ្ធក្លិប Lyon របស់បារាំងរូបនេះ ត្រូវបានបោះឆ្នោតនាំមុខ Raul, Robin van Persie, Michael Owen និង Miroslav Klose ថែមទៀតផង៕