រថយន្ត MG Hybrid+ ដែលទទួលបានការគាំទ្រ និងការទទួលស្គាល់ជាអន្តរជាតិជាមួយពានរង្វាន់ Best Hybrid Car បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ
20-11-2026 13:03
(ភ្នំពេញ)៖ រថយន្ត MG Hybrid+ កំពុងទទួលបានការគាំទ្រនិងទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ ដោយ MG ZS Hybrid+ និង MG HS Hybrid+ បានចូលរួមចំណែកក្នុងលទ្ធផលដ៏រឹងមាំរបស់ម៉ាកយីហោ MG នៅចក្រភពអង់គ្លេស និងនៅហ្វីលីពីនផងដែរ។ ឥឡូវនេះ រថយន្តទាំងពីរម៉ូដែលមានលក់នៅប្រទេសកម្ពុជាហើយ ដោយនាំមកនូវបច្ចេកវិទ្យា Hybrid របស់ MG មកជូនអតិថិជនដែលកំពុងស្វែងរកតុល្យភាពរវាងប្រសិទ្ធភាពនៃការស៊ីប្រេងឥន្ធនៈទាប មានផាសុកភាពខ្ពស់ និងមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
MG ZS Hybrid+ និង MG HS Hybrid+ ជារថយន្តប្រភេទ Hybrid ដែលសាកថ្មដោយខ្លួនឯង មិនមែនជារថយន្ត Plug-in Hybrid ទេ។ រថយន្តទាំងពីរម៉ូដែលមិនចាំបាច់ដោតសាកថ្មពីប្រភពអគ្គិសនីខាងក្រៅឡើយ។ ប្រព័ន្ធ Hybrid គ្រប់គ្រងការប្រើប្រាស់ដោយម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីដោយស្វ័យប្រវត្តិ ហើយថ្មត្រូវបានបញ្ចូលថាមពលតាមរយៈប្រព័ន្ធរបស់រថយន្ត រួមទាំងប្រព័ន្ធស្ដារថាមពលពេលជាន់ហ្វ្រាំងផងដែរ។
នៅចក្រភពអង់គ្លេស, MG សម្រេចបានលទ្ធផលលក់ប្រចាំខែមិថុនាដ៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៦នេះ ដោយលក់រថយន្តបានចំនួន ១០,៣៩៥ គ្រឿង។ បន្ទាប់ពីសម្រេចបានកំណត់ត្រាលក់ក្នុងខែមេសា និងខែឧសភា លទ្ធផលនេះបានជួយឱ្យ MG សម្រេចបានលទ្ធផលលក់សរុបក្នុងឆមាសទីមួយខ្ពស់បំផុត និងឡើងដល់ចំណាត់ថ្នាក់ទី៨ ក្នុងតារាងលក់រថយន្តសរុបនៅអង់គ្លេស។ MG ក៏នៅតែជាម៉ាករថយន្ត Hybrid លក់ដាច់លំដាប់ទី២ នៅចក្រភពអង់គ្លេសផងដែរ ដោយម៉ូឌែល MG ZS និង MG HS ស្ថិតក្នុងចំណោមរថយន្ត Hybrid លក់ដាច់កំពូលទាំង ៥ របស់ប្រទេស ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៦។
រថយន្ត MG ZS Hybrid+ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់នៅចក្រភពអង់គ្លេស។ វាជារថយន្ត Hybrid លក់ដាច់បំផុតក្នុងប្រទេសគិតក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៥ ហើយមានការចុះបញ្ជីលើស ១១,០០០គ្រឿង ក្នុងឆមាសទីមួយនៃឆ្នាំដដែល ដោយកាន់កាប់ចំណែកទីផ្សារ ១៩.៧% ក្នុងផ្នែករថយន្ត B-SUV ប្រភេទ Hybrid។
ចំណែក ទីផ្សារនៅហ្វីលីពីនក៏បង្ហាញពីសន្ទុះវិជ្ជមានសម្រាប់រថយន្ត Hybrid របស់ MG ផងដែរ។ MG បានរាយការណ៍ថា MG HS Hybrid+ លក់បាន ៥៣៣ គ្រឿងក្នុងឆមាសទីមួយ ឆ្នាំ២០២៦។ ចំណែក MG ZS លក់បាន ១,០៤០គ្រឿង ក្នុងអំឡុងពេលដូចគ្នា ដោយតួលេខនេះរាប់បញ្ចូលគ្រប់ជម្រើសនៃម៉ូដែល MG ZS ទាំងអស់ មិនមែនសម្រាប់តែ Hybrid នោះទេ។
ក្រៅពីលទ្ធផលលក់ រថយន្តទាំង២ម៉ូឌែលនេះក៏ទទួលបានការទទួលស្គាល់ពីស្ថាប័នក្នុងវិស័យរថយន្តផងដែរ។ MG ZS Hybrid+ ត្រូវបានជ្រើសរើសជារថយន្ត Hybrid ល្អបំផុត (Best Hybrid Car) នៅកម្មវិធីពានរង្វាន់ Carbuyer ឆ្នាំ២០២៥ និង ជារថយន្ត SUV ល្អបំផុតសម្រាប់ក្រុមហ៊ុន (Best Small Fleet) នៅកម្មវិធីពានរង្វាន់ Great British Fleet ឆ្នាំ២០២៦។
សម្រាប់អតិថិជននៅប្រទេសកម្ពុជា រថយន្ត MG ZS Hybrid+ អាចបើកបរបានចម្ងាយរហូតដល់ ៨៧០គីឡូម៉ែត្រ និងមានកម្រិតស៊ីសាំងត្រឹមតែ ៤.២/១០០Km។ ចំណែក MG HS Hybrid+ អាចបើកបរបានចម្ងាយរហូតដល់ ១,២៨៧គីឡូម៉ែត្រ និងមានកម្រិតស៊ីសាំង ៤.៦លីត្រ/១០០Km។ តួលេខទាំងនេះបង្ហាញពីភាពសមស្របសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរផ្លូវឆ្ងាយ មិនចំណាយច្រើន។
លក្ខណៈពិសេស គឺនៅពេលបើកបរក្នុងល្បឿនក្រោម ៥០Km/h ប្រព័ន្ធ Hybrid របស់រថយន្តអាចប្រើថាមពលពីម៉ូទ័រអគ្គិសនីតែមួយមុខបាន។ ក្នុងអំឡុងពេលដែលម៉ាស៊ីនសាំងមិនដំណើរការ ការប្រើប្រាស់សាំងគឺកម្រិត ០.០លីត្រប៉ុណ្ណោះ ដែលមានន័យថារថយន្តប្រើថាមពលអគ្គិសនីសុទ្ធ។ ប្រព័ន្ធនេះនឹងសម្របសម្រួលការប្រើប្រាស់ថាមពលសាំង និងផ្លាស់ប្តូរការប្រើថាមពលអគ្គិសនីដោយស្វ័យប្រវត្តិតាមតម្រូវការ ដើម្បីជួយរក្សាតុល្យភាពរវាងប្រសិទ្ធភាពនៃកម្រិតស៊ីប្រេងឥន្ធនៈ និងសមត្ថភាពបើកបរ។
លទ្ធផលទាំងនេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះរថយន្តប្រភេទ Hybrid របស់ MG នៅតាមទីផ្សារផ្សេងៗ។ ជាមួយនឹង MG ZS Hybrid+ និង MG HS Hybrid+ ដែលមានលក់នៅកម្ពុជានាពេលបច្ចុប្បន្ន អតិថិជនអាចជ្រើសរើសរវាងរថយន្ត SUV ប្រភេទ Hybrid ទាំងពីរម៉ូដែល៖ MG ZS Hybrid+ ដែលជាប្រភេទ SUV ខ្នាតតូច និងមានកម្រិតស៊ីសាំងទាប ជាមួយតម្លៃចាប់ពី $២៨,៩៩៩ និងរថយន្ត MG HS Hybrid+ ដែលមានទំហំធំទូលាយប្រភេទ SUV ពេញខ្នាត ក្នុងតម្លៃចាប់ពី $៣៩,៩៩៩។ រថយន្តទាំងពីរម៉ូដែលនេះនាំមកនូវបច្ចេកវិទ្យា Hybrid របស់ MG ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងបន្ថែមជម្រើសរថយន្តប្រើថាមពលអគ្គិសនីកាន់តែច្រើនសម្រាប់ទីផ្សារកម្ពុជា។











