គោលដៅទេសចរណ៍ដ៏អស្ចារ្យទាំង ៥ នៅកម្ពុជា សម្រាប់ដំណើរកម្សាន្តថ្ងៃឈប់សម្រាកបុណ្យអុំទូក!
20-11-2026 15:14
(ភ្នំពេញ)៖ តើអ្នកមានគម្រោងចេញដំណើរកម្សាន្ត ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍វែងខាងមុខនេះមែនទេ? ថ្ងៃឈប់សម្រាកបុណ្យជាតិរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យអុំទូក គឺជាពេលវេលាដ៏ល្អសម្រាប់រៀបចំឥវ៉ាន់ ចាកចេញពីភាពមមាញឹកប្រចាំថ្ងៃ និងចាប់ផ្តើមដំណើរកម្សាន្តស្វែងយល់ពីទីកន្លែងថ្មីៗ! ទោះបីជាកម្មវិធីប្រារព្ធពិធីនៅរាជធានីភ្នំពេញ មានការផ្អាកក្នុងឆ្នាំនេះក៏ដោយ ក៏កម្មវិធីបុណ្យប្រពៃណីក្នុងតំបន់ ទំនៀមទម្លាប់វប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍ និងទេសភាពដ៏ស្រស់ស្អាតតាមបណ្តាខេត្តនានា នៅតែត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលចង់ចេញដំណើរកម្សាន្ត។ មិនថាអ្នកចង់ទស្សនាការប្រណាំងទូក ដ៏រស់រវើកនៅតាមបណ្តាខេត្ត សម្រាកលំហែកាយនៅក្បែរដងទន្លេដ៏ស្ងប់ស្ងាត់ ឬទទួលយកខ្យល់អាកាសត្រជាក់នៅតំបន់ភ្នំនោះទេ យើងបានជ្រើសរើសគោលដៅទេសចរណ៍ដ៏អស្ចារ្យចំនួន ៥ នៅកម្ពុជា សម្រាប់ដំណើរកម្សាន្ត ចុងសប្តាហ៍វែងដ៏មិនអាចបំភ្លេចបាន។ គោលដៅទាំងនេះរួមបញ្ចូលទាំងតំបន់ទេសចរណ៍ដែលពេញនិយម និងតំបន់កម្សាន្តតាមបណ្តាខេត្តដែលផ្តល់នូវបទពិសោធន៍ថ្មីៗ ហើយអ្នកអាចធ្វើដំណើរ ទៅដល់បានយ៉ាងងាយស្រួលតាមរយៈរថយន្តក្រុង ដោយគ្រាន់តែកក់សំបុត្រជាមួយ redBus!។
* ១. បាត់ដំបង៖ ភាពទាក់ទាញនៃខេត្ត និងការប្រណាំងទូកដ៏ស្វាហាប់
ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ ទស្សនាការប្រណាំងទូកដ៏សប្បាយរីករាយ និងពោរពេញដោយភាពរស់រវើកក្នុងឱកាសបុណ្យនេះ សូមកំណត់គោលដៅធ្វើដំណើររបស់អ្នកទៅកាន់ខេត្តបាត់ដំបង
ក្នុងរដូវបុណ្យអុំទូក ដងស្ទឹងសង្កែមានភាពរស់រវើក ជាមួយនឹងការប្រណាំងទូកតាមបែបប្រពៃណី សំឡេងហ៊ោអបអររបស់អ្នកទស្សនា និងផ្សារអាហារតាមដងផ្លូវដែលមានភាពអ៊ូអរនៅតាមមាត់ទន្លេ។ ក្រៅពីភាពសប្បាយរីករាយនៅតាមមាត់ទន្លេ អ្នកក៏អាចចំណាយពេលរសៀល ដើរទស្សនាវិចិត្រសាលសិល្បៈក្នុងតំបន់ ជិះរថភ្លើងឫស្សីដ៏ល្បីល្បាញ ឬគយគន់ទេសភាពពីលើកំពូលភ្នំប្រាសាទភ្នំបាណន់ផងដែរ។
តើអ្នកដឹងទេ? អ្នកអុំទូកក្នុងតំបន់នៅខេត្តបាត់ដំបង តែងចំណាយពេលជាច្រើនសប្តាហ៍ហ្វឹកហាត់ជាមួយគ្នានៅវត្តក្នុងភូមិ មុនពេលចូលរួមការប្រណាំង។ ទូកដែលប្រើប្រាស់ត្រូវបានឆ្លាក់ដោយដៃ និងលាបពណ៌ជាមួយរូបភ្នែក ដែលតាមជំនឿមានន័យជានិមិត្តរូបនៃការការពារពីវិញ្ញាណនៅក្នុងទន្លេ។ កុំឱ្យឱកាសនេះកន្លងផុតទៅ! អ្នកអាចស្វែងរក និងកក់សំបុត្ររថយន្តក្រុងទៅកាន់ខេត្តបាត់ដំបង
bus to Battambang ពីទីក្រុងសំខាន់ៗចំនួន ៨ ដើម្បីទៅទទួលយកបទពិសោធន៍ទាំងនេះដោយផ្ទាល់។
* ២. កំពង់ចាម៖ ដំណើរកម្សាន្តតាមកោះ និងការសម្រាកលំហែកាយក្បែរមាត់ទន្លេ
តើអ្នកចង់ជៀសវាងការកកស្ទះចរាចរណ៍ក្នុងឱកាសបុណ្យ ខណៈពេលដែលនៅតែអាចរីករាយ ជាមួយបរិយាកាសដ៏ស្រស់ស្អាតក្បែរមាត់ទន្លេមែនទេ?
ខេត្តកំពង់ចាម គឺជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតមួយរបស់កម្ពុជា ដែលមិនទាន់មានអ្នកស្គាល់ ឬទៅកម្សាន្តច្រើន ប៉ុន្តែស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍វែង។ ក្នុងអំឡុងពេលស្នាក់នៅ អ្នកអាចជិះកង់ឆ្លងកាត់ស្ពានឫស្សី តាមរដូវទៅកាន់កោះប៉ែន ដើរលេងតាមចម្ការក្រូចថ្លុងដ៏ស្ងប់ស្ងាត់ ឡើងទៅគយគន់ទេសភាពពីប៉មយាមបារាំង បុរាណនៅត្រើយម្ខាងនៃទន្លេ ឬទៅទស្សនាប្រាសាទវត្តហាន់ជ័យ ដែលមានដើមកំណើតតាំងពីសម័យមុនអង្គរ និងស្ថិតនៅលើកំពូលភ្នំដែលអាចគយគន់ទេសភាព ខ្សែទឹកទន្លេមេគង្គដែលហូរកាត់ជាខ្សែកោងដ៏ស្រស់ស្អាត។
ស្ពានឫស្សីនៅកោះប៉ែនត្រូវបានសាងសង់ឡើងវិញ ដោយដៃជារៀងរាល់ឆ្នាំ បន្ទាប់ពីទឹកជំនន់រដូវវស្សាស្រកចុះ។ ដូច្នេះ រដូវបុណ្យអុំទូកគឺជាពេលវេលាដ៏ល្អមួយសម្រាប់ទស្សនាស្នាដៃ និងជំនាញសិប្បកម្ម របស់ប្រជាពលរដ្ឋក្នុងតំបន់ដោយផ្ទាល់។ ពីរាជធានីភ្នំពេញទៅខេត្តកំពង់ចាម ចំណាយពេលធ្វើដំណើរប្រហែល ៣ ម៉ោងប៉ុណ្ណោះ។ អ្នកអាចជ្រើសរើសរថយន្តក្រុង ដែលចេញដំណើរនៅពេលព្រឹក ដើម្បីទៅដល់ទាន់ពេលទទួលទានអាហារថ្ងៃត្រង់ក្បែរមាត់ទន្លេ។
* ៣. កំពត និងកោះរ៉ុង៖ ដំណើរកម្សាន្តតាមដងទន្លេ អាហារសមុទ្រឆ្ងាញ់ៗ និងការសម្រាកលំហែកាយលើកោះ
ដោយសារប្រជាប្រិយភាពនៃការធ្វើដំណើរកម្សាន្ត តាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាកាន់តែកើនឡើង ក្រសួងទេសចរណ៍បានកត់ត្រាថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានភ្ញៀវទេសចរក្នុងស្រុកចំនួន ៤៩៥,៤៤៧ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣៦,៥១៣ នាក់ បានទៅកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ។ តួលេខនេះបង្ហាញថា តំបន់ឆ្នេរសមុទ្រគឺជាគោលដៅដ៏ពេញនិយម សម្រាប់ថ្ងៃឈប់សម្រាក។
សាកល្បងរៀបចំដំណើរកម្សាន្តចុងសប្តាហ៍វែងដ៏ពិសេសមួយ ដោយរួមបញ្ចូលគ្នារវាងទីក្រុងមាត់ទន្លេដ៏ស្ងប់ស្ងាត់ គឺខេត្តកំពត និងកោះរ៉ុង ដែលជាទីកន្លែងសម្រាកលំហែកាយដ៏ស្រស់ស្អាតលើកោះ។
ចាប់ផ្តើមដំណើរកម្សាន្តនៅខេត្តកំពត ដោយជិះទូកកាយ៉ាក់តាមដងព្រែកទឹកឈូ ដែលមានទេសភាពបៃតងស្រស់ស្អាត ឬធ្វើដំណើរតាមផ្លូវឡើងភ្នំបូកគោ ដើម្បីគយគន់ទេសភាពដ៏ធំល្វឹងល្វើយនៃឈូងសមុទ្រ។
បន្ទាប់មកបន្តដំណើរទៅកាន់តំបន់ឆ្នេរ ដើម្បីជិះសាឡាងទៅកាន់កោះរ៉ុង ជាទីដែលអ្នកអាចសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់សទន់ល្អ និងហែលទឹកក្នុងផ្ទៃទឹកពណ៌ខៀវថ្លា។
ម្យ៉ាងទៀត កុំភ្លេចភ្លក្សរសជាតិម្រេចកំពត ដែលជាផលិតផលកម្ពុជាដំបូងគេបង្អស់ ដែលទទួលបានការទទួលស្គាល់ជាផ្លូវការ ពីអន្តរជាតិជា Protected Geographical Indication (PGI) ឬស្លាកសម្គាល់ភូមិសាស្ត្រការពារ។ ម្រេចកំពតត្រូវបានមេចុងភៅល្បីៗ ជុំវិញពិភពលោកទទួលស្គាល់ និងពេញនិយមដោយសារក្លិនក្រអូបបែបផ្កា និងរសជាតិហឹរខ្លាំងពិសេសរបស់វា!។
* ៤. ឧទ្យានជាតិគិរីរម្យ៖ ព្រៃស្រល់ដ៏ត្រជាក់ និងការស្នាក់នៅបែបធម្មជាតិ
ប្តូរពីអាកាសធាតុក្តៅក្នុងទីក្រុង មកទទួលយកខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ស្រួលនៅក្នុងព្រៃស្រល់ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយឆ្លងកាត់ប្រទេសនោះទេ! ឧទ្យានជាតិគិរីរម្យ ស្ថិតនៅលើខ្ពង់រាបនៃខេត្តកំពង់ស្ពឺ គឺជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏ល្អសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិដែលចង់សម្រាកលំហែកាយជាមួយធម្មជាតិ។ តំបន់នេះត្រូវបានគេស្គាល់ថា «ភ្នំសប្បាយ» ដែលជាឈ្មោះហៅក្រៅតាំងពីទសវត្សរ៍ឆ្នាំ១៩៣០ នៅពេលដែលតំបន់នេះត្រូវបានកំណត់ជាឧទ្យានជាតិដំបូងគេរបស់កម្ពុជា។ តំបន់ធម្មជាតិដ៏ស្ងប់ស្ងាត់នេះមានព្រៃស្រល់ដុះលាតសន្ធឹងលើជួរភ្នំ ផ្លូវដីក្រហមកាត់តាមធម្មជាតិ និងខ្យល់ភ្នំដ៏ត្រជាក់ស្រួល។ អ្នកអាចចំណាយពេលដើរឡើងភ្នំ ទៅកាន់ទឹកជ្រោះលាក់ខ្លួន ជិះកង់តាមផ្លូវភ្នំដែលមានម្លប់ឈើ ឬកក់កន្លែងស្នាក់នៅបែប Glamping ដែលជាការបោះតង់បែបមានផាសុកភាព ក្នុងបរិយាកាសធម្មជាតិ និងព័ទ្ធជុំវិញដោយដើមស្រល់ខ្ពស់ៗ។
សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងតាមធម្មជាតិ អ្នកអាចសាកល្បងដើរតាមផ្លូវកម្សាន្តសហគមន៍ចំបក់ ដើម្បីទស្សនាទឹកជ្រោះចំបក់ដែលមានកម្ពស់រហូតដល់ ៤០ម៉ែត្រ ឬធ្វើដំណើរតាមផ្លូវព្រៃដែលមានជម្រាលចោត និងថ្មច្រើន ដើម្បីទៅហែលទឹកក្នុងអាងទឹកធម្មជាតិដ៏ស្ងប់ស្ងាត់នៅអូតាសេក និងអូរក្រច។ ក្នុងអំឡុងពេលដើរផ្សងព្រេង អ្នកក៏អាចសង្កេតមើលសំណល់ អគារវីឡារបស់រាជវង្សពីទសវត្សរ៍ឆ្នាំ១៩៦០ ដែលត្រូវបានគ្របដណ្តប់ដោយស្លែ និងមានសភាពស្ងាត់ជ្រងំ។ ទីតាំងទាំងនេះគឺជាសំណល់នៃផ្ទះសម្រាករដូវក្តៅ ដែលមានទំនាក់ទំនងនឹងសម័យព្រះបាទនរោត្តម សីហនុ។
* ៥. សៀមរាប៖ ពន្លឺវប្បធម៌ និងកម្មវិធីកម្សាន្តពេលរាត្រី
ទោះបីជាសៀមរាបល្បីល្បាញ ទូទាំងពិភពលោកដោយសារប្រាសាទអង្គរវត្តដ៏អស្ចារ្យក៏ដោយ ខេត្តនេះក៏មានភាពទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរ ក្នុងស្រុកក្នុងអំឡុងពេលបុណ្យអុំទូកផងដែរ។
វត្តអារាមក្នុងតំបន់នានា តែងរៀបចំពិធីប្រពៃណីអកអំបុក ឬពិធីសែនព្រះខែ ដែលប្រជាពលរដ្ឋរៀបចំគ្រឿងសក្ការៈដូចជា អំបុក ចេក និងទឹកដូងស្រស់ នៅក្រោមពន្លឺព្រះចន្ទពេញវង់។ នៅពេលព្រលប់ ស្ទឹងសៀមរាបប្រែក្លាយជាទីតាំងដ៏មានភាពរស់រវើក ជាមួយនឹងប្រទីបបណ្តែតទឹក តូបលក់អាហារក្នុងតំបន់ និងការប្រគំតន្ត្រីពេលរាត្រីតាមបណ្តោយផ្លូវ Pub Street និងតំបន់ផ្សាររាត្រី។
ក្នុងឱកាសពិធីអកអំបុក ប្រពៃណីក្នុងតំបន់មួយមានល្បែងកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ គឺមនុស្សចាស់តែងយកអំបុកបញ្ចុកមាត់ក្មេងៗ ខណៈពេលសួរថា ពួកគេចង់បានអ្វី ឬប្រាថ្នាអ្វីខ្លះ។ ក្មេងៗអាចឆ្លើយបានតែនៅពេល ដែលមាត់របស់ពួកគេពេញទៅដោយអំបុកប៉ុណ្ណោះ!។ ដោយសារតម្រូវការធ្វើដំណើរតាមផ្លូវជាតិសំខាន់នេះ កើនឡើងខ្លាំងក្នុងអំឡុងពេលបុណ្យឈប់សម្រាក សូមកក់សំបុត្ររថយន្តក្រុងទៅកាន់ខេត្តសៀមរាប យ៉ាងហោចណាស់មួយសប្តាហ៍ជាមុន ដើម្បីធានាបាននូវការធ្វើដំណើរដ៏ស្រួល និងផាសុខភាព។
* ប្រជាជនកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើដំណើរកម្សាន្ត!
ចាប់ពីកោះដ៏ស្ងប់ស្ងាត់តាមដងទន្លេមេគង្គ ខ្ពង់រាបព្រៃស្រល់ដែលមានអាកាសធាតុត្រជាក់ រហូតដល់ការប្រណាំងទូកដ៏រស់រវើកតាមបណ្តាខេត្ត និងតំបន់កម្សាន្តតាមឆ្នេរសមុទ្រ ខេត្តនានានៅកម្ពុជាកំពុងរង់ចាំស្វាគមន៍អ្នក សម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍វែងដែលមិនអាចបំភ្លេចបាន។ មិនថាអ្នកមានគម្រោងធ្វើដំណើរទៅកាន់ ទីតាំងណាមួយនៅទូទាំងប្រទេសកម្ពុជាក៏ដោយ redBus នឹងជួយធ្វើឱ្យការកក់សំបុត្រធ្វើដំណើររវាងទីក្រុងនានាកាន់តែរហ័ស ងាយស្រួល និងមានភាពសាមញ្ញ។ ជាមួយនឹងបណ្តាញដៃគូដឹកជញ្ជូនដ៏ទូលំទូលាយ ដែលរួមមានក្រុមហ៊ុនប្រតិបត្តិការរថយន្តក្រុង និងសាឡាងចំនួន ៦១ និងផ្លូវធ្វើដំណើររថយន្តក្រុង និងសាឡាងជាង ៥៨០ ខ្សែទូទាំងប្រទេស ការស្វែងរកមធ្យោបាយធ្វើដំណើរដ៏ស័ក្តិសម សម្រាប់ដំណើរកម្សាន្តរបស់អ្នក មិនដែលងាយស្រួលបែបនេះឡើយ ចាប់ផ្តើមរៀបចំផែនការដំណើរកម្សាន្ត របស់អ្នកចាប់ពីថ្ងៃនេះជាមួយ redBus! ប្រៀបធៀបក្រុមហ៊ុនដឹកជញ្ជូន ជ្រើសរើសកៅអីដែលអ្នកពេញចិត្ត និងបញ្ចប់ការកក់សំបុត្រ ដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។ ចំណែកការធ្វើដំណើរ សូមទុកឱ្យអ្នកជំនាញផ្នែកដឹកជញ្ជូនជាអ្នករៀបចំជូនអ្នក!៕








