* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត

ប៊ូសស្រ្តង រៀបចំមហាព្រឹត្តិការណ៍ «មរតកអំបុកខ្មែរ» នៅស្រុកអង្គស្នួល ព្រមទាំងមានការប្រកួតដាល់អំបុកដណ្ដើមប្រាក់រង្វាន់

20-11-2026 15:22

(កណ្តាល)៖ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែខាងមុខនេះ ភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្រ្តង ត្រៀមរៀបចំមហាព្រឹត្តិការណ៍ដ៏ធំក្រោមប្រធានបទ «ប៊ូសស្រ្តង មរតកអំបុកខ្មែរ» ដែលនឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃពេញ គឺថ្ងៃទី២៣ ២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១រសៀលតទៅ ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តច័ន្ទតារតន៍ ហៅវត្តភូមិថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល។

មហាព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយតាមរយៈកម្មវិធីប្រកួតប្រជែងយ៉ាងជក់ចិត្តដូចជា ការប្រកួតដាល់អំបុក បោកស្រូវ និងបែនស្រូវ ដើម្បីដណ្តើមប្រាក់រង្វាន់ផ្ទាល់ពីភេសជ្ជៈ ប៊ូសស្រ្តង។ ក្រៅពីការប្រកួតដាល់អំបុកដ៏រំភើបនេះ កម្មវិធីក៏មានសកម្មភាពកម្សាន្តសំបូរបែបជាច្រើនទៀត រួមមានការប្រកួតអុំទូក បង្ហោះគោម បណ្តែតប្រទីប ការចាក់បញ្ចាំងភាពយន្ត ការសម្តែងល្ខោនបាសាក់ តន្ត្រីស្គរដៃ និងពិធីសំពះព្រះខែយ៉ាងអធិកអធម។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីបង្កើតអនុស្សាវរីយ៍សប្បាយៗ ព្រមទាំងរួមចំណែកថែរក្សាមរតកអំបុកខ្មែរឱ្យគង់វង្សគ្រប់ជំនាន់ជាមួយ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!