កូកា-កូឡា ខ្មែរ ជួយគាំទ្រដល់គ្រួសារខ្មែរចំនួន ៣,០០០ គ្រួសារ តាមរយៈកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍»
20-11-2026 18:54
(ភ្នំពេញ)៖ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» លើកទី៣ របស់ខ្លួន ដោយជោគជ័យ កាលពីថ្ងៃទី១៤–១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។
កម្មវិធីរយៈពេលពីរថ្ងៃនេះ បានជួយឧបត្ថម្ភគាំទ្រដល់គ្រួសារកំពុងជួបការលំបាកចំនួន ៣,០០០ គ្រួសារ ដោយទទួលបានបណ្ណទិញទំនិញ ដើម្បីទិញស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដោយមិនអស់លុយ។
តាមរយៈកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» នេះ ក្រុមហ៊ុន កូកា-កូឡា បានជួយគាំទ្រដល់គ្រួសារជាង ៧,០០០ គ្រួសារនៅទូទាំងប្រទេសកម្ពុជា រួមមាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ តាំងពីចាប់ផ្តើមកម្មវិធីនេះមក។
កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» គឺជាគំនិតផ្តួចផ្តើមបង្កើតឡើងឱ្យមានចូលរួមចំណែកក្នុងសហគមន៍ខ្មែរ ដើម្បីជួយគាំទ្រដល់គ្រួសារកំពុងជួបការលំបាក។ ដោយឈរលើស្មារតីសាមគ្គីភាព និងការជួយយកអាសាគ្នានៅក្នុងសហគមន៍ខ្មែរ គំនិតផ្តួចផ្តើមនេះ បានផ្តល់បណ្ណទិញទំនិញ ជូនដល់គ្រួសារទទួលផលដើម្បីទិញស្បៀងអាហារ គ្រឿងទេស និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដោយសេរីស្របតាមតម្រូវការជាក់ស្តែង ដែលធានាបាននូវជម្រើសដ៏សម្បូរបែប ភាពថ្លៃថ្នូរ និងការជួយគាំទ្រប្រកបដោយអត្ថន័យសម្រាប់គ្រួសារនីមួយៗ។
កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» នាពេលថ្មីៗនេះ ប្រព្រឹត្តទៅដោយមានការគាំទ្រយ៉ាងសកម្មតាមរយៈយុទ្ធនាការ «ទិញ កូកា-កូឡា ដើម្បីចូលរួមគាំទ្រកម្មវិធី កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ដោយក្រុមហ៊ុន កូកា-កូឡា បានចូលរួមបរិច្ចាគថវិកាចំនួន ៥០០ រៀល រាល់ការទិញភេសជ្ជៈ កូកា-កូឡា ១កេស ចូលទៅក្នុងមូលនិធិគាំទ្រសហគមន៍ ដែលរាប់ចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលយុទ្ធនាការនេះ កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ក្រុមហ៊ុនបានបរិច្ចាគថវិកាសរុបប្រមាណជិត ៦០០ លានរៀល ដើម្បីជួយដល់គ្រួសារចំនួន ៣,០០០ គ្រួសារ។ គ្រួសារនីមួយៗទទួលបានបណ្ណទិញទំនិញតម្លៃ ២០០,០០០ រៀល (ប្រមាណ ៥០ ដុល្លារអាមេរិក) និងប្រើប្រាស់បណ្ណនេះ ដើម្បីទិញគ្រឿងទេស ម្ហូបអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រួសារខ្លួន។
គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំឡើងតាមរយៈ កិច្ចសហការរវាងក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ជាមួយដៃគូក្នុងស្រុក ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ក្នុងការធ្វើការរួមគ្នាប្តេជ្ញាបន្តជួយគ្រាំទ្រសហគមន៍ ដែលក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ជួយ រៀបចំដំណើរការផ្សារតាមជំនាញឯកទេសផ្នែកលក់រាយរបស់ខ្លួន។ តាមរយៈកិច្ចសហការនេះ អតិថិជន អាជីវកម្ម និងអង្គការដៃគូក្នុងស្រុក បានរួមចំណែកយ៉ាងសំខាន់ដល់គំនិតផ្តួចផ្តើម ដែលផ្តោតលើការជួយគាំទ្រដល់ក្រុមគ្រួសារក្នុងសហគមន៍ខ្មែរ។
លោក រៀល សុធារ៉ា ប្រធានផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ)បានមានប្រសាសន៍ថា៖ «ជាង ៣៣ ឆ្នាំមកហើយ ដែលកូកា-កូឡា ត្រូវបានផលិតក្នុងប្រទេសខ្មែរយើង ដោយដៃខ្មែរសម្រាប់ប្រជាជនខ្មែរយើង។ យើងបានរីកចម្រើនទៅមុខជាមួយបុគ្គលិកខ្មែរ ដោយបានរួមសុខទុក្ខ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងបានក្លាយជាចំណែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ដែលយើងចាត់ទុកជាផ្ទះរបស់យើង។ ការរៀបចំកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ជាលើកទី ៣ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់យើង ក្នុងការបម្រើជូនភេសជ្ជៈដល់ប្រជាជនខ្មែរតាមរយៈអាជីវកម្មរបស់យើង និងជាការតបស្នងត្រឡប់ទៅកាន់សហគមន៍របស់យើង ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនជាអតិថិជន និងអ្នកញ៉ាំកូកា-កូឡាបានចូលរួមចំណែកគាំទ្រជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍យើង»។
លោក គីម សេង នាយកជាន់ខ្ពស់ពាណិជ្ជកម្មនៃក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) ក្នុងគំនិតផ្តួចផ្តើមមួយដែលផ្តល់ភាពបត់បែន និងសេរីភាពជូនបងប្អូនប្រជាជនក្នុងការជ្រើសរើសផលិតផល ដែលស័ក្តិសមបំផុតទៅនឹងតម្រូវការជាក់ស្តែងក្នុងគ្រួសារ។ តាមរយៈបទពិសោធន៍លក់រាយរបស់យើង និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសហគមន៍ យើងសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រនេះ ផ្តល់ផលប្រយោជន៍ស្របតាមតម្រូវការជាក់ស្តែងដល់បងប្អូនប្រជាជនខ្មែរ ដែលបានចូលរួមក្នុងកម្មវិធីដ៏ប្រសើរនេះ»។
លោក ឃូ ពៅ អភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ព្រមទាំងដៃគូសហការទាំងអស់ ដែលបាននាំយកនូវគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ មកកាន់បងប្អូនប្រជាជនក្នុងខេត្តបន្ទាយមានជ័យ។ កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» បានផ្តល់ឱកាសឱ្យគ្រួសារងាយរងគ្រោះអាចជ្រើសរើសទំនិញចាំបាច់តាមតម្រូវការរបស់គ្រួសារនីមួយៗ ដោយពុំចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនឡើយ។ ការជួយគាំទ្រនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍របស់យើង ហើយបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ និងសម្រាលបន្ទុកប្រជាជនដែលកំពុងជួបការលំបាក»។
អ្នកស្រី ស៊ុន ពុំ ដែលបានចូលរួមក្នុងកម្មវិធីនៅខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបសប្បាយចិត្តណាស់ បានទិញម្ហូបអាហារនៅភូមិរងចាំ ដោយមិនអស់លុយ។ អរគុណដល់ក្រុមហ៊ុន កូកា-កូឡា»។
ចំណែកឯ អ្នកស្រី បុន ពឿន អ្នកចូលរួមម្នាក់ទៀតក៏បានសម្តែងអារម្មណ៍ថា៖ «ខ្ញុំមកពីភូមិជោគជ័យ ហើយថ្ងៃនេះខ្ញុំបានមកភូមិរង់ចាំ ដើម្បីទិញម្ហូបអាហារ និងគ្រឿងទេសនៅក្នុងកម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍»។ ខ្ញុំបានទិញគ្រឿងទេស មី និងភេសជ្ជៈ កូកា-កូឡា។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានឃើញបងប្អូនអ្នកភូមិរង់ចាំចូលរួមយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ ខ្ញុំនឹងយករបស់របរដែលទិញបានទាំងអស់នេះ ទៅធ្វើម្ហូបសម្រាប់គ្រួសាររបស់ខ្ញុំ។ សូមអរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានទិញរបស់របរដែលខ្ញុំត្រូវការ»។
កម្មវិធី «កូកា-កូឡា ដើរផ្សារមិនអស់លុយ រួមគ្នាជួយសហគមន៍» ដើម្បីជួយសហគមន៍លើកទី៣នេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ក្នុងការឆ្លើយតប និងផ្តល់ផលប្រយោជន៍ត្រឡប់ទៅកាន់សហគមន៍វិញ ដែលក្រុមហ៊ុនបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធអស់រយៈពេលជាងបីទសវត្សរ៍មកនេះ ព្រមទាំងបំផុសនូវស្មារតីសាមគ្គីភាពរួមគ្នា ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារដែលជួបការលំបាក និងជំរុញពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរឹងមាំនៅទូទាំងប្រទេសកម្ពុជា៕






