* Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៤៤០ កន្លែងទូទាំងប្រទេស !
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស YouTube ជិតឈានដល់កិច្ចព្រមព្រៀងទូទាត់សំណងជិត ៣ពាន់លានដុល្លារ ជុំវិញបណ្តឹងបង្កឱ្យមានការញៀនលើកុមារ
* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ

ត្រលប់ទៅអតីតកាល​! ជប៉ុន​ នឹងដាក់លក់ទូរសព្ទស៊េរីមានប៊ូតង់ចុច​ ល្បីជំនាន់ឆ្នាំ២០០០

21-11-2026 09:02

(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តដ៏ធំមួយគឺ KDDI មានគម្រោងដាក់លក់ទូរសព្ទប្រភេទសាមញ្ញៗ ដែលអាចប្រើបានត្រឹមតែការហៅទូរសព្ទ ផ្ញើសារ និងមុខងារមូលដ្ឋានផ្សេងៗទៀតប៉ុណ្ណោះ។ ទូរសព្ទនេះនឹងមានរូបរាងតាមម៉ូដែល Infobar ដ៏ល្បីល្បាញ ដែលធ្លាប់ពេញនិយមយ៉ាងខ្លាំងនៅពេលដែលវាត្រូវបានបង្ហាញខ្លួនជាលើកដំបូងកាលពី ២៥ឆ្នាំមុន។

Dumbphone ឬ​ ទូរសព្ទដៃមិនសូវឆ្លាត​ ត្រូវបានដាក់សម្គាល់ឱ្យផ្ទុយពី​ Smartphone ឬទូរសព្ទឆ្លាតវៃ កំពុងចាប់ផ្តើមពេញនិយមឡើងវិញហើយនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។​ ទូរសព្ទ Infobar Zero ដែលបានបើកឱ្យបញ្ជាទិញជាមុនកាលពីថ្ងៃពុធ ហើយនឹងដាក់លក់នៅថ្ងៃទី២៥ ខែធ្នូ នោះ មិនអាចភ្ជាប់អ៉ីនធឺណេតបានទេ។ ទូរសព្ទនេះមានបំពាក់កម្មវិធីចាក់តន្ត្រី និងកាមេរ៉ាទំហំ ២ មេហ្គាភិចសែល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចថតរូបក្នុងរចនាប័ទ្មបុរាណដូចកាលពីដើមទសវត្សរ៍ឆ្នាំ២០០០។

ក្រុមហ៊ុន KDDI បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅក្នុងយុគសម័យនេះ ក្នុងនាមជាក្រុមហ៊ុនមួយដែលផ្តល់ជូននូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដ៏ទំនើបបំផុត និងដំណោះស្រាយផ្នែកទំនាក់ទំនង ម៉ាកយីហោ au របស់យើងបានបង្ហាញពីចក្ខុវិស័យនាពេលអនាគតមួយ ដែលអ្នកអាចជ្រើសរើសរបៀបនៃការតភ្ជាប់ទំនាក់ទំនងដោយខ្លួនឯង ព្រមទាំងអាចបង្កើតបាននូវជម្រើសទូលំទូលាយមួយសម្រាប់អ្នកប្រើប្រាស់៕

ប្រភព៖​ The Japan Times, JI JI