Kane មានបញ្ហារបួសជាទម្ងន់ ក្នុងប្រកួត Bayern Munich វាយបកត្រឹមស្មើ Cologne
21-11-2026 09:46
(បរទេស)៖ ប្រធានក្រុមអង់គ្លេស Harry Kane ប្រឈមទៅនឹងការអវត្តមានចាប់ពី ២-៣ខែផងដែរ បន្ទាប់រងរបួសកជើងខាងឆ្វេងជាទម្ងន់យប់មិញ ក្នុងប្រកួតដែលម្ចាស់ផ្ទះ Bayern Munich វាយបកតាមស្មើ ១-១ ទល់នឹង Cologne នៃលីគ Bundesliga យប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះដែលទើបឈ្នះពាន Ballon dÓr កាលពីខែមុន ក្នុងនាមកីឡាករលេងបំផុតនោះ ត្រូវបានបង្ខំចិត្តប្តូរចេញ ដែលទើបលេងបានតែ ២០នាទីប៉ុណ្ណោះ ក្រោយប៉ះទង្គិចជាមួយខ្សែការពារ Joel Schmied ក្នុងកីឡដ្ឋាន Allianz Arena របស់ខ្លួន។
ក្រោយការប៉ះទង្គិចភ្លាមៗ Kane ដែលត្រូវបានក្លិបខ្លារខិន Bayern ទិញពី Tottenham Hotspur បានបន្តព្យាយាមលេងដែរ មុនពេលត្រូវបានប្តូរចេញ និងជំនួសដោយកីឡាករ Tom Bischof។
បើយោងតាមការសេចក្តីថ្លែងការណ៍ពី Bayern បានឱ្យដឹងថា «Kane រងរបួសបញ្ហាកជើងជាទម្ងន់ និងត្រូវការរយៈពេលព្យាបាលចាប់ពី ២-៣ខែឡើងទៅទៀតផង»។
Kane មានបញ្ហារបួសក្នុងថ្ងៃតែមួយដែលក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រូវបានចាប់ឆ្នោតប៉ះន័រវែស ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានលីគអឺរ៉ុប UEFA Nations League ដែលត្រូវលេងទាំង ២ជើងនៅថ្ងៃទី២៧ និង ៣០នៃខែមីនា ឆ្នាំ២០២៧។
រូបគេបានទាត់បញ្ចូលទីក្នុងជ័យជម្នះរបស់តោកំណាចទៅលើគូប្រជែងក្រូអាត និងអេស្ប៉ាញក្នុងខែវិច្ឆិកានេះ ដើម្បីបញ្ចប់តំណែងកំពូលតារាង និងបំបែកកំណត់ត្រា ក្នុងនាមកីឡាករចូលលេងបានច្រើនប្រកួតសម្រាប់អង់គ្លេសទៀតផង៕



