* Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៤៤០ កន្លែងទូទាំងប្រទេស !
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស YouTube ជិតឈានដល់កិច្ចព្រមព្រៀងទូទាត់សំណងជិត ៣ពាន់លានដុល្លារ ជុំវិញបណ្តឹងបង្កឱ្យមានការញៀនលើកុមារ
* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ

លទ្ធផលចាប់ឆ្នោត Nations League វគ្គ ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតអង់គ្លេស អាចប៉ះអេស្ប៉ាញម្តងទៀត

21-11-2026 10:14

(បរទេស)៖ លទ្ធផលចាប់ឆ្នោតជ្រើសរើសគូប្រកួតសម្រាប់វគ្គ ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍លីគអឺរ៉ុប UEFA Nations League 2026-27 ជំនាន់ទី៥ ត្រូវបានរកឃើញ គ្រាដែលជើងខ្លាំងតោកំណាចអង់គ្លេស អាចប៉ះជើងឯកពិភពលោក World Cup អេស្ប៉ាញម្តងទៀត។

ក្នុងពិធីចាប់ឆ្នោតដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាល UEFA ដែលស្ថិតក្នុងទីក្រុង Nyon កាលពីរាត្រីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ អង់គ្លេសដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ នៅ World Cup 2026 ត្រូវប្រឈមមុខនឹងន័រវែស ដែលមាន Erling Haaland ចាប់ផ្តើមប្រកួតជើងទី១ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ មុនពេលជើងទី២ ធ្វើនៅ ៣ថ្ងៃបន្ទាប់នៃខែដដែល។

គោជល់អេស្ប៉ាញ ម្ចាស់ជើងឯក UNL ជំនាន់ទី៣ ត្រូវប៉ះមាន់គកបារាំង អតីតជើងឯកជំនាន់ទី២ គ្រាដែលអាល្លឺម៉ង់ ប៉ះប៊ែលហ្សិក ហើយទឹកក្រូចហូឡង់ ត្រូវប្រឈមមុខនឹងម្ចាស់ការពារតំណែងជើងឯក ព័រទុយហ្គាល់។

សម្រាប់វគ្គ ៤ក្រុម (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ក្រុមឈ្នះរវាងហូឡង់ និងព័រទុយហ្គាល់ ត្រូវប៉ះក្រុមឈ្នះរវាងអេស្ប៉ាញ និងបារាំង គ្រាដែលក្រុមឈ្នះរវាងប៊ែលហ្ស៊ិក និងអាល្លឺម៉ង់ ត្រូវជួបក្រុមឈ្នះរវាងន័រវែស ឬតោកំណាចអង់គ្លេស។

នេះមានន័យថា អង់គ្លេស នឹងអាចប៉ះសត្រូវចាស់អេស្ប៉ាញ ដែលពួកគេធ្លាប់ចាញ់ ២-១ កាលផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Euro 2024 នៅអាល្លឺម៉ង់ ដោយពុំបានជួបគ្នាឡើយកាល World Cup 2026 ដែលមានមិចស៊ិក កាណាដា និងសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះរួមគ្នា៕