ទៅលេងស្រុកក្នុងឱកាសបុណ្យអុំទូក កុំភ្លេចជ្រើសរើសទឹកផ្លែឈើហ្វ្រេសស៊ី ជាកាដូដ៏មានន័យផ្ញើជូនអ្នកផ្ទះ
21-11-2026 13:01
(ភ្នំពេញ)៖ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពេលវេលាដ៏សប្បាយរីករាយក្នុងការធ្វើដំណើរកម្សាន្ត និងការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត ក្រៅតែពីការរៀបចំសម្ភារៈចាំបាច់ផ្សេងៗ ការវេចកាដូទឹកផ្លែឈើហ្វ្រេសស៊ីត្រជាក់ៗ គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់ទទួលទានតាមផ្លូវ និងផ្ញើជូនមនុស្សជាទីស្រឡាញ់។
ការរួមដំណើរជាមួយទឹកផ្លែឈើហ្វ្រេសស៊ី មិនត្រឹមតែជួយបំបាត់ការស្រេកទឹក និងបង្កើនភាពស្រស់ស្រាយប៉ុណ្ណោះទេ ថែមទាំងជាការចែករំលែកនូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងភាពរីករាយដល់ឪពុកម្តាយ បងប្អូន ព្រមទាំងញាតិមិត្តនៅឯស្រុកកំណើតឱ្យកាន់តែមានអត្ថន័យទ្វេឡើង។
ទឹកផ្លែឈើហ្វ្រេសស៊ី គឺជាផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ ផលិតពីផ្លែឈើស្រស់ និងមានរសជាតិសម្បូរបែបតម្រូវតាមចំណង់ចំណូលចិត្ត រួមមាន រសជាតិទឹកត្រឡាច តែទឹកឃ្មុំ ទឹកសណ្តែក ប៉ោម ទំពាំងបាយជូរ និងគូលែន។ អាស្រ័យហេតុនេះ ការជ្រើសរើសទិញទឹកផ្លែឈើហ្វ្រេសស៊ី មិនត្រឹមតែនាំមកនូវភាពស្រស់ស្រាយ និងសុខភាពល្អដល់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រផលិតផលជាតិខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខផងដែរ៕










