* Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៤៤០ កន្លែងទូទាំងប្រទេស !
* ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស YouTube ជិតឈានដល់កិច្ចព្រមព្រៀងទូទាត់សំណងជិត ៣ពាន់លានដុល្លារ ជុំវិញបណ្តឹងបង្កឱ្យមានការញៀនលើកុមារ
* កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន២ ជាមួយប្រាក់រង្វាន់សរុបជិត១.៥លានដុល្លារ
* ចំណេះដឹងទូទៅ៖ ១៣៧ឆ្នាំមុន ថ្ងៃនេះ លោក Edwin Hubble តារាវិទូដែលបានផ្លាស់ប្តូរការយល់ដឹងរបស់មនុស្សជាតិអំពីចក្រវាល បានកើត
* Anthropic បំបែកកំណត់ត្រាពិភពលោក! លក់ IPO បាន ៨១.៣ ប៊ីលានដុល្លារ និងរុញច្រានតម្លៃក្រុមហ៊ុននៅលើទីផ្សារកើនដល់ ១.៥ ទ្រីលានដុល្លារ

អ្នកសិល្បៈ និងអ្នកផលិតវិដេអូល្បីៗ បង្ហាញវត្តមានក្នុងពិធីសម្ពោធ «វិចិត្រសាលថ្មី»

21-11-2026 13:11

(ភ្នំពេញ)៖ អ្នកសិល្បៈ និងអ្នកផលិតវីដេអូល្បីៗ ក្នុងបណ្ដាញសង្គម បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធ «វិចិត្រសាលថ្មី» របស់បុរី អាម៉ូរី ៧មករា និងអបអរបុរី អាម៉ូរី ទទួលបានពានរង្វាន់អចលនទ្រព្យចំនួន ៦ពាន នៅព្រឹកថ្ងៃទី ២១ខែ វិច្ឆិកា ឆ្នាំ២០២៦ នេះ។ តារាល្បីៗទាំងនោះរួមមាន តារាកំប្លែងនាយក្រូច, នាយស្ពៃ, លោក រតនា និងភរិយា, ក្រុមតារាបង្ហាញម៉ូដ, ហ៊ាទី, កញ្ញា ណាតាលី, កញ្ញា គុណ កន្និកា និងតារាល្បីៗមួយចំនួនទៀត។

តារាកំប្លែងនាយក្រូច បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃនេះលោកពិតជាមានចិត្តសប្បាយរីករាយ ដែលបានអញ្ជើញជាកិត្តិយស ចូលរួមក្នុងកម្មវិធីបើកសម្ពោធវិចិត្រសាលថ្មីរបស់បុរី អាម៉ូរី ៧មករា នៅថ្ងៃនេះ។ លោកពិតជាមានភាពមមាញឹកក្នុងការងារសិល្បៈ ជាពិសេសរដូវនេះ ជារដូវកាលនៃពិធីមង្គលការ និងពិធីមង្គលផ្សេងៗជាច្រើនទៀត ដូច្នេះលោកពិតជារវល់ច្រើន។ ប៉ុន្តែទោះជាយ៉ាងណាលោកឆ្លៀតពេល ដើម្បីមកចូលរួមអបអរសាទរនូវពិធីបើកសម្ពោធនេះ។ វិចិត្រសាលថ្មីនៃអាម៉ូរី ៧មករា គឺជាស្លាកសញ្ញា និងឈ្មោះសម្គាល់ គម្រោងលំនៅដ្ឋានបែបប្រណិត និងទាន់សម័យ អភិវឌ្ឍន៍ដោយក្រុមហ៊ុន អាម៉ូរី ឌីវេឡុបម៉ិន ឯ.ក ស្ថាបនាដោយស្ថាបនិកដ៏ឆ្នើម ជាបញ្ញវ័ន្តនិងជាសហគ្រិនគំរូវ័យក្មេង គឺអ្នកឧកញ៉ាបណ្ឌិត សួន វីរៈតារា និងលោកស្រី ឈុន សុភារ័ត្ន ដែលបានកសាងនូវគម្រោងចំនួន ២មកហើយ គឺគម្រោងបុរី អាម៉ូរី ៧មករា ស្ថិតនៅតំបន់អភិវឌ្ឍន៍ប៉ែកជ្រោយចង្វារ និងបុរី អាម៉ូរី សែនសុខ ចម្ងាយ ៣០០ម៉ែត្រ ពីសាលាខណ្ឌសែនសុខ។

អ្នកផលិតវីដេអូល្បីឈ្មោះលោក រតនា និងភរិយា បានថ្លែងថា ថ្ងៃនេះលោក និងភរិយា បានឆ្លៀតពេលវេលាមកចូលរួមអបអរសាទរកាបើកសម្ពោធ វិចិត្រសាលថ្មី នៃបុរី អាម៉ូរី ៧មករា ដែលជាសាលកសាងឡើងសម្រាប់ដាក់តាំងបង្ហាញប្លង់ និងគម្រោងផ្ទះប្រណិត ជូនដល់អតិថិជនមកទស្សនា ដែលដូចបានឃើញស្រាប់ គឺមានច្រើនម៉ូដច្រើនប្រភេទ ដែលមហាជនអាចជ្រើសរើសបានតាមតម្រូវការ។ លោកបន្តថា បុរី អាម៉ូរី ៧មករា គឺជាគម្រោងលំនៅដ្ឋានធំជាងគេបង្អស់នៅលើផ្លូវរដ្ឋ ៧មករា ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិ៦អា ទៅមហាវិថីឈ្នះឈ្នះ។ គម្រោងនេះ បាននិងកំពុងផ្តល់ជូននូវលំនៅដ្ឋានជាច្រើនប្រភេទ តាមតម្រូវការអតិថិជន មានដូចជា ផ្ទះល្វែងអាជីវកម្ម A&B ផ្ទះវីឡាកូនកាត់ វីឡាឃ្វីន វីឡាឃ្វីននីអូ ហ្រ្គេនវីឡា វីឡាឃ្វីនសុរៈ វីឡាឃ្វីនមេរា វីឡាឃ្វីនមេរា២ និងចុងក្រោយ គឺវីឡាមេរី ដែលប្រកាសបើកបង្ហាញ និងលក់ថ្ងៃទី១ នៅក្នុងកម្មវិធីពិសេសនេះផ្ទាល់។

លោកស្រី សារ៉ុម សុមនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់បុរីអាម៉ូរី បានថ្លែងបញ្ជាក់ឲ្យដឹងថា ការសាងសង់វិចិត្រសាលនេះឡើង គឺដើម្បីដាក់តម្កល់គំរូផ្ទះប្រណិតៗជាច្រើនម៉ូដ ជូនដល់អតិថិជនមានទស្សនាកម្សាន្តតាមតម្រូវការ និងជ្រើសរើសម៉ូដដែលខ្លួនពេញចិត្ត ហើយពេលបើកសម្ពោធរួចរាល់ ទាំងបងប្អូនរស់នៅក្នុងបុរី និងក្រៅបុរីអាចចូលទសស្សនាបានដោយសេរី។

លោកស្រីបន្តថា លក្ខណៈពិសេសរបស់បុរីអាម៉ូរី ៧មករា គឺទីតាំងដ៏មានសក្តានុពល និងកម្រ ព្រោះក្នុងបុរី មានដងព្រែកធម្មជាតិ ដែលមានទេសភាពល្អឯកតែមួយគ្មានពីរ ពិសេសការសាងសង់សំណង់មានគុណភាពស្តង់ដារ រក្សានូវគុណតម្លៃ ដូចពាក្យស្លោកថា បុរីអាម៉ូរី ផ្សារភ្ជាប់ប្រណីតភាពជាមួយធម្មជាតិពិតមែន។ ក្រៅពីទេសភាពល្អឯកពីធម្មជាតិហើយ បុរីអាម៉ូរី ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានាដូចជា ខ្លោងទ្វារ និងសន្តិសុខ ២៤ម៉ោងចំនួន៣ សួនច្បារដងព្រែកធម្មជាតិ សួនច្បារធំនិងសួនកុមារប្រវែង ១០០០ម៉ែត្រ ផ្លូវថ្នល់ខ្វាត់ខ្វែងទំហំធំរហូតដល់ ១៨ម៉ែត្រ ផ្លូវភ្លោះ ផ្សារទំនើបក្នុងបុរី និង វិចិត្រសាលថ្មី ដែលបើកសម្ពោធនៅថ្ងៃនេះ។

លោកស្រីបន្ថែមថា ដើម្បីអបអរសាទរនូវព្រឹត្តិការណ៍ដ៏មានកិត្តិយសនេះ បុរី អាម៉ូរី បានដាក់ចេញនូវប្រម៉ូសិនថ្មី ក៏ដូចជាបន្តប្រម៉ូសិនល្អៗ ចំណេញច្រើនដល់អតិថិជនដូចជា ទិញវីឡាប្រភេទណាមួយក្នុងខែវិច្ឆិកានេះ អតិថិជននឹងទទួលបានទូរស័ព្ទ iPhone 18 Promax ឬ iPhone Duo មួយគ្រឿងភ្លាមៗ ដោយមិនចាំបាច់ផ្សងសំណាង។ ការផ្តល់ជូនពិសេសនៅក្នុងកម្មវិធីតែប៉ុណ្ណោះ គឺបញ្ចុះតម្លៃមហាចំណេញ រហូតដល់ទៅ ៦៦,៦៦៦ដុល្លារ ជូនភ្លាមៗសម្រាប់វីឡាឃ្វីនប្លុកថ្មី ទំហំដីធំ!។ បុរីអាម៉ូរី សូមអញ្ជើញអតិថិជនចូលរួមឲ្យបានច្រើនកុះករ និងដោយសេរី ហើយបើមានចំណាប់អារម្មណ៍អាចទំនាក់ទំនងតាមលេខ ០៧៨ ៩០ ៩៩៩៩។ ជាមួយលក្ខខណ្ឌរំលស់ និងកាដូរជាច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន។ ការប្រកាសបង្ហាញ វីឡាម៉ូដថ្មី បំផុតចុងក្រោយ គឺវីឡា មេរី ដែលមានទំហំផ្ទះធំ ទំហំដីទូលាយ ស័ក្តិសមនឹងការរស់នៅបែបលក្ខណៈគ្រួសារ ដោយបុរី អាម៉ូរី ផ្តល់ជូននូវតម្លៃលក់ក្រោម១០ម៉ឺនដុល្លារ សម្រាប់ការបើកបង្ហាញលើកដំបូងនៅក្នុងកម្មវិធីនេះ។

គួរឲ្យចាប់អារម្មណ៍ផងដែរ នៅក្នុងកម្មវិធី ក្រៅពីការឡើងថ្លែង និងធ្វើបទបង្ហាញពីប្រធានផ្នែកនានា មានការដើរបង្ហាញម៉ូដ ជាមួយពានរង្វាន់លក្ខណៈស្តង់ដារអន្តរជាតិ មានកន្លែងលេងកម្សាន្តសម្រាប់កុមារ មានការបំរើជូននូវ អាហារ និងភេសជ្ជៈយ៉ាងសំបូរបែបផងដែរ៕