«CHIP MONG: THE NEW LEGACY»! ជីប ម៉ុង បន្តកសាងមរតកថ្មី តាមរយៈការពង្រីកផលិតផលខ្មែរ និងគាំទ្រវិស័យសិល្បៈ-ទេសចរណ៍
21-11-2026 13:37
(ភ្នំពេញ)៖ ពីអាជីវកម្មភេសជ្ជៈដែលបានកសាងមក ជីប ម៉ុង កំពុងបោះជំហានថ្មីទៅកាន់វិស័យម្ហូបអាហារ និងពង្រីកការចូលរួមគាំទ្រវិស័យសិល្បៈ និងទេសចរណ៍កម្ពុជា។ នេះជាផ្នែកមួយនៃទិសដៅ «CHIP MONG: THE NEW LEGACY» ដែលបង្ហាញពីការបន្តអភិវឌ្ឍមូលដ្ឋានអាជីវកម្មដែលបានកសាងមក ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់អនាគត និងសង្គមជាតិ។
ជាផ្នែកមួយនៃដំណើរវិវត្តនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តដំណើរការក្រោមឈ្មោះថ្មី «ជីប ម៉ុង ហ្វូដ អេន ប៊ែវើរីជីស» ដោយពង្រីកវិសាលភាពអាជីវកម្មពីការផលិតភេសជ្ជៈទៅកាន់ការផលិតម្ហូបអាហារ។
ការផ្លាស់ប្តូរនេះនឹងនាំមកនូវជម្រើសផលិតផលក្នុងស្រុកកាន់តែសម្បូរបែប រួមមាន មី ទឹកដោះគោ តែ កាហ្វេ និងផលិតផលថ្មីៗជាច្រើនទៀត ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងរួមចំណែកលើកស្ទួយផលិតកម្មក្នុងស្រុក។
ជាមួយនឹងការពង្រីកផលិតផលថ្មីៗ ជីប ម៉ុង ក៏បានប្រកាសដាក់ចេញជាផ្លូវការនូវផលិតផល «Cambodia Cola Zero Sugar» ដើម្បីបន្ថែមជម្រើសថ្មីជូនអ្នកប្រើប្រាស់ដែលចូលចិត្តរសជាតិកូឡា និងចង់កាត់បន្ថយការទទួលទានជាតិស្ករ។
ទន្ទឹមនឹងការអភិវឌ្ឍអាជីវកម្ម ជីប ម៉ុង ក៏បន្តចូលរួមគាំទ្រវិស័យសិល្បៈ និងទេសចរណ៍ តាមរយៈភាពជាដៃគូជាមួយផលិតកម្មតន្ត្រីធំៗចំនួន ៤ រួមមាន៖ ថោន ហង្សមាស ហ្គាឡាក់ស៊ី និងសាន់ដេ ដោយមានគម្រោងថវិកាជាង ១០ លានដុល្លារអាមេរិក សម្រាប់រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីនៅជាង ១០០ ទីតាំងទូទាំងប្រទេស។
គម្រោងនេះ មានគោលបំណងបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់សិល្បករ សិល្បការិនី និងអាជីវកម្មក្នុងស្រុក ព្រមទាំងជួយផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍កម្ពុជាតាមរយៈបណ្តាញសង្គម។ ជាពិសេស សិល្បករដែលចូលរួមបង្កើតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ ក៏នឹងមានឱកាសទទួលបានពានរង្វាន់លើកទឹកចិត្តផងដែរ។
ទាំងការពង្រីកផលិតផលក្នុងស្រុក ការវិនិយោគលើបច្ចេកវិទ្យា និងការចូលរួមគាំទ្រវិស័យសិល្បៈ និងទេសចរណ៍ សុទ្ធតែជាផ្នែកនៃការបន្តដំណើររីកចម្រើនរបស់ជីប ម៉ុង។ ក្រោមទិសដៅ «CHIP MONG: THE NEW LEGACY» ក្រុមហ៊ុនបន្តបង្កើតតម្លៃថ្មី និងពង្រីកឱកាសសម្រាប់កម្ពុជា ដើម្បីបន្តកសាងមរតកដែលអាចបន្តរីកចម្រើនទៅកាន់ជំនាន់ក្រោយ៕









