* Apple គ្រោងបញ្ចេញផលិតផលថ្មីយ៉ាងតិច ៨ ម៉ូដែលនៅដើមឆ្នាំ ២០២៧ រួមមាន iPhone 18 និង MacBook ជំនាន់ថ្មី
* Waymo ប្រកាសប្រមូលរថយន្ត Robotaxi មកកែសម្រួលប្រព័ន្ធសុវត្ថិភាព ២ ករណី ក្រោយអាមេរិកដាក់បម្រាមលើការបើកបរលើផ្លូវល្បឿនលឿន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* អាមេរិកព្រមានពីការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើន ខណៈប្រព័ន្ធចាស់ៗកំពុងត្រូវបានជំនួសដោយប្រព័ន្ធថ្មី
* OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស

ក្រុមហ៊ុន Changan Auto Cambodia សម្ពោធជាផ្លូវការនូវកំពូលរថយន្តស៊េរីថ្មី CS55 Plus PHEV ឆ្នាំ២០២៧ ដែលមានកំរិតស៊ីសាំងតិចត្រឹមតែ4.6L/100km​ (Video inside)

23-11-2026 19:13

(ភ្នំពេញ)៖ ក្រុមហ៊ុន Changan Auto Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវរថយន្តស៊េរីថ្មី Changan CS55 Plus PHEV 2027 ដែលជារថយន្ត SUV ប្រភេទ អគ្គិសនី លាយ សំាង ជំនាន់ថ្មី ដោយនាំមកនូវការរួមបញ្ចូលគ្នារវាងភាពប្រណីត បច្ចេកវិទ្យាទំនើប ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ និងប្រសិទ្ធភាពក្នុងការសន្សំសំចៃបានច្រើនដែលមានកំរឹតស៊ីសាំងតិចត្រឹមតែ4.6L/100kmតែប៉ុណ្ណោះ។

ជាពិសេស ក្នុងឱកាសសម្ពោធរថយន្តស៊េរីថ្មីនេះ ក្រុមហ៊ុនក៏បានភ្ជាប់ជាមួយកម្មវិធីអបអរសាទរខួប ២ ឆ្នាំនៃ Deepal Cambodia ដោយផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃតាមម៉ូឌែលផ្សេងៗទៀតរបស់DeepalនិងChanganដែលមានរហូតដល់ទៅ 3000$ផងដែរ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនDeepalនិងChanganកន្លងមក។

ពិធីសម្ពោធនេះដែរ មានការចូលរួមពី លោក នូ ណារុន នាយកគ្រប់គ្រងទូទៅ (General Manager) នៃក្រុមហ៊ុន Changan Auto Cambodia និងតំណាងឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន RMA Cambodia ដៃគូពាណិជ្ជកម្ម អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាល្បីៗនិងភ្ញៀវកិត្តិយសជាច្រើនរូប។

លោកនាយកគ្រប់គ្រងរូបនេះ បានលើកឡើងថា ចំពោះរថយន្ត Changan CS55 Plus PHEV 2027 ត្រូវបានរចនាឡើងដោយផ្តោតលើរូបរាងប្រណីត និងទាន់សម័យ រួមជាមួយប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ និងបច្ចេកវិទ្យា Plug-in Hybrid ដែលជួយបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

អ្វីដែលកាន់តែពិសេសនោះ គឺរថយន្ត CHANGAN CS55 PLUS 4th Generation PHEV ជារថយន្ត Plug-in Hybrid ជំនាន់ថ្មី ដែលមានម៉ាស៊ីន Hybrid Blue Core មាន4ស៊ីឡាំង ទំហំម៉ាស៊ីនចំណុះ ១.៥លីត្រ កម្លាំងរមួលម៉ូទ័រ251N.m និងកំលាំងសេះម៉ូទ័រ 209.199 HP ។

រថយន្តនេះអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១២០ គីឡូម៉ែត្រ និងមានចម្ងាយបើកបរសរុបរហូតដល់ ១,១០០ គីឡូម៉ែត្រ តាមស្តង់ដារ NEDC។ ចំណែកការប្រើប្រាស់ប្រេងឥន្ធនៈមានកម្រិតត្រឹម ៤.៦ លីត្រក្នុង ១០០ គីឡូម៉ែត្រ។

ផ្នែកខាងក្នុងរថយន្តត្រូវបានរចនាឡើងប្រកបដោយភាពប្រណីត និងផាសុកភាព ដោយបំពាក់អេក្រង់ពីរទំហំ ១០.២៥ អ៊ីញ និង ១៤.៦ អ៊ីញ កៅអីស្បែក Microfiber កៅអីអ្នកដំណើរខាងមុខជាប្រភេទQueen Seat មានមុខងារម៉ាស្សា កម្ដៅ ត្រជាក់ និងទម្រជើង ព្រមទាំងដំបូលកញ្ចក់ Panoramic និងប្រព័ន្ធសំឡេង Pioneer ៨ គ្រាប់។ ជាមួយគ្នានេះ រថយន្តក៏ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវផាសុកភាព និងទំនុកចិត្តក្នុងការបើកបរទាំងក្នុងទីក្រុង និងការធ្វើដំណើរផ្លូវឆ្ងាយ។

ជាមួយរូបរាងទំនើប បច្ចេកវិទ្យាទាន់សម័យ សមត្ថភាពបើកបរខ្ពស់ និងការសន្សំសំចៃថាមពល CHANGAN CS55 PLUS 4th Generation PHEV ត្រូវបានរំពឹងថានឹងក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកប្រើប្រាស់រថយន្តសម័យថ្មី។ រថយន្តនេះមានការធានាពីក្រុមហ៊ុនផ្លូវការរយៈពេល ៨ ឆ្នាំ ឬ ១២០,០០០ គីឡូម៉ែត្រ តាមលក្ខខណ្ឌធានារបស់ក្រុមហ៊ុន។

សូមជម្រាបដែរថា ការដាក់សម្ពោធរថយន្ត Changan CS55 Plus PHEV 2027 នាពេលនេះ ត្រូវបានចាត់ទុកថាជាការបោះជំហានមួយទៀត ក្នុងការនាំយកជម្រើសយានយន្តប្រើប្រាស់បច្ចេកវិទ្យាថ្មីៗមកកាន់ទីផ្សារកម្ពុជា ស្របតាមនិន្នាការនៃការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព សន្សំសំចៃ និងការយកចិត្តទុកដាក់លើបរិស្ថាន។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រូម៉ូសិនក្នុងកម្មវិធីអបអរសាទរខួប ២ ឆ្នាំនៃ Deepal Cambodia មានបញ្ចុះតម្លៃតាមម៉ូឌែល ដូចខាងក្រោម:
- Nevo Hunter E បញ្ចុះតំលៃ 3,000$
- Deepal S07 និង Deepal L07 បញ្ចុះតំលៃ 2,500$
- Changan Uni-K , Changan Uni-T, Changan CS55 Plus(2025) និង Changan Nevo Q05 បញ្ចុះតំលៃ 2,000$៕

លោក នូ ណារុនក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តនាំយកបច្ចេកវិទ្យាយានយន្តទំនើបនិងមានគុណភាពខ្ពស់មកកាន់ទីផ្សារកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់សម័យថ្មី និងធានាផលិតផលមានគុណភាព ព្រមទាំងសេវាកម្មថែទាំក្រោយពេលលក់ ដើម្បីធានានូវទំនុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។