* Apple គ្រោងបញ្ចេញផលិតផលថ្មីយ៉ាងតិច ៨ ម៉ូដែលនៅដើមឆ្នាំ ២០២៧ រួមមាន iPhone 18 និង MacBook ជំនាន់ថ្មី
* Waymo ប្រកាសប្រមូលរថយន្ត Robotaxi មកកែសម្រួលប្រព័ន្ធសុវត្ថិភាព ២ ករណី ក្រោយអាមេរិកដាក់បម្រាមលើការបើកបរលើផ្លូវល្បឿនលឿន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* អាមេរិកព្រមានពីការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើន ខណៈប្រព័ន្ធចាស់ៗកំពុងត្រូវបានជំនួសដោយប្រព័ន្ធថ្មី
* OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស

កីឡាករវាយកូនហ្គោលអាជីពអន្តរជាតិជាច្រើនរូបបានមកដល់កម្ពុជាហើយ និងត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន ២ ជាប់គ្នា ដែលរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ

23-11-2026 21:02

(ភ្នំពេញ)៖ កីឡាករវាយកូនហ្គោលអាជីពលំដាប់អន្តរជាតិជាច្រើនរូប បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោហើយ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងក្រុមការងារ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិធំៗចំនួន២ ក្រោមការរៀបចំពីក្រុមហ៊ុន វឌ្ឍនៈគឺ Vattanac Legends Championship និង Vattanac Tour Championship ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ដោយមានប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក។

អ្វីដែលពិសេសនេះជាការរៀបចំជាលើកទី២ ក្នុងឆ្នាំ២០២៦ ដែលមានកីឡាករវាយកូនហ្គោលអាជីពអន្តរជាតិចូលរួមច្រើនជាងឆ្នាំមុន ដែលបង្ហាញពីការរីកចម្រើននៃព្រឹត្តិការណ៍ និងទំនុកចិត្តលើសមត្ថភាពរៀបចំរបស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងប្រទេសកម្ពុជាដែរ។

ក្រៅពីការប្រកួត ក៏មានការប្រកួត Pro-Am ដែលផ្តល់ឱកាសដល់កីឡាករក្នុងស្រុកបានដកស្រង់បទពិសោធន៍ពីកីឡាករអន្តរជាតិ ព្រមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបុរាណ និងការប្រកួត Pro-Am នៅទីលានវាយកូនហ្គោល Angkor Golf Resort ខេត្តសៀមរាប និងព្រឹត្តិការណ៍ «Tonle Sap Challenge» នៅមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ។

លើសពីការប្រកួតកីឡា ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏មានតម្លៃសម្រាប់កីឡាករអាជីពលំដាប់អន្តរជាតិទាំងអស់ មានឱកាសស្វែងយល់ពីការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិទៅកាន់ឆាកអន្តរជាតិ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្នុងការនាំយកអ្វីដែលល្អបំផុតមកកាន់កម្ពុជា និងបង្ហាញអ្វីដែលល្អបំផុតរបស់កម្ពុជាទៅកាន់ពិភពលោក៕