* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន
* ល្បឿននៃការរីកចម្រើនរបស់ AI ធ្វើឲ្យលោក Jensen Huang រួចផុតពីការចោទប្រកាន់ និងវិលមកតំណែង CEO វិញ
* ការវិលត្រឡប់មកកាន់ក្រុមហ៊ុន Nvidia វិញរបស់លោក Jensen Huang បង្ហាញឱ្យឃើញពីឥទ្ធិពលដ៏លើសលប់របស់បុរសរូបនេះ លើវិស័យបញ្ញាសិប្បនិម្មិត (AI)

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ OpenAI ស្នើដាក់កម្រិតបច្ចេកទេស «Perplexity» ដើម្បីកំណត់ដែនកំណត់សុវត្ថិភាពក្នុងការអភិវឌ្ឍ AI

24-11-2026 09:55

(បរទេស)៖ លោក Jakub Pachocki ប្រធានផ្នែកវិទ្យាសាស្ត្រនៃក្រុមហ៊ុន OpenAI បានលើកឡើងនូវគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ស្តីពីលទ្ធភាពនៃការកំណត់ដែនកំណត់លើល្បឿននៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដោយស្នើឱ្យប្រើប្រាស់រង្វាស់បច្ចេកទេសហៅថា «Perplexity» ជាមូលដ្ឋានគ្រឹះក្នុងការវាយតម្លៃ។ សំណើនេះធ្វើឡើងចំពេលដែលការព្រួយបារម្ភអំពីហានិភ័យនៃ AI ចំពោះមនុស្សជាតិ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាសកល។

លោក Pachocki បានបញ្ជាក់ថា ខណៈដែលវិធីសាស្ត្រវាយតម្លៃសមត្ថភាពជាក់ស្តែងនាពេលបច្ចុប្បន្នឆាប់ហួសសម័យ រង្វាស់ Perplexity ដែលសំដៅលើកម្រិតភាពត្រឹមត្រូវនៃការទស្សន៍ទាយពាក្យរបស់ម៉ូដែល AI នៅតែជារង្វាស់ដ៏មានប្រសិទ្ធភាព និងច្បាស់លាស់បំផុត។ ជាក់ស្តែង វឌ្ឍនភាពនៃការធ្លាក់ចុះនៃកម្រិត Perplexity ចាប់តាំងពីជំនាន់ GPT-3.5 រហូតដល់ក្រោម ០.៨ នាពេលបច្ចុប្បន្ន បានជំរុញឱ្យ AI បង្ហាញសមត្ថភាពវិភាគស៊ីជម្រៅយ៉ាងអស្ចារ្យ ទាំងលើវិស័យគណិតវិទ្យា និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រធានវិទ្យាសាស្ត្រ OpenAI រំពឹងថា Perplexity អាចក្លាយជាស្តង់ដាររួមមួយ ដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខអាចឯកភាពគ្នាក្នុងការកំណត់ដែនកំណត់ល្បឿននៃការបង្កើត AI។

គួរជម្រាបថា វិធានការនេះ គឺដើម្បីធានាថាក្រុមហ៊ុនទាំងអស់នឹងមិនបន្តអភិវឌ្ឍហួសកម្រិតសុវត្ថិភាពឡើយ រហូតទាល់តែសមត្ថភាពក្នុងការគ្រប់គ្រង និងតាមដានឥរិយាបថរបស់ AI ត្រូវបានធានាថាមិនបង្កផលប៉ះពាល់ដល់សង្គមមនុស្ស៕