* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន
* ល្បឿននៃការរីកចម្រើនរបស់ AI ធ្វើឲ្យលោក Jensen Huang រួចផុតពីការចោទប្រកាន់ និងវិលមកតំណែង CEO វិញ
* ការវិលត្រឡប់មកកាន់ក្រុមហ៊ុន Nvidia វិញរបស់លោក Jensen Huang បង្ហាញឱ្យឃើញពីឥទ្ធិពលដ៏លើសលប់របស់បុរសរូបនេះ លើវិស័យបញ្ញាសិប្បនិម្មិត (AI)

ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី មានការប្រែប្រួល តែកម្ពុជាផ្ដោតការតាំងចិត្តខ្ពស់ ក្នុងនាមម្ចាស់ផ្ទះ

24-11-2026 16:48

(ភ្នំពេញ)៖ រំលេងតែ ១ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ នឹងត្រូវប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ ខណៈសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រៀមខ្លួនរួចរាល់ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការរៀបចំ ទាំងការងារបច្ចេកទេស និងទទួលបដិសណ្ឋារកិច្ច ទោះបីមានការប្រែប្រួលប្រទេសចូលរួមក្ដី។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា ប្រតិភូកីឡាផ្លូវការ ដែលធ្វើដំណើរមកដល់កម្ពុជាជាបន្ដបន្ទាប់ត្រៀមចូលរួមការប្រកួតនេះ មាន ១០ប្រទេស ស្មើនឹងអត្តពលិកសរុបប្រមាណ ២៣០នាក់។ តួរលេខនេះ មានការប្រែប្រួល បើធៀបនឹងគម្រោង និងការចុះឈ្មោះជាក់ស្ដែង។

លោកថា «ដំបូងឡើយមាន ១៦ប្រទេស ដែលបានចុះឈ្មោះ និងបានផ្ញើប្រតិភូកីឡាមកចូលរួម តែដោយសារវិបត្តិនយោបាយសកល ធ្វើឲ្យប្រទេសមួយចំនួន មកចូលរួមអត់បាន ពិសេសប្រទេសនៅមជ្ឈិមបូព៌ា ដូចជាអ៉ីរ៉ង់ អ៉ីរ៉ាក់ បង់ក្លាដេស ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្រោមមូលហេតុការធ្វើដំណើរមានរយៈពេលវែងឆ្ងាយ និងបំពេញបែបបទច្រើន ធ្វើឲ្យពួកគាត់ជួបការលំបាក និងអាក់ខាន»។

«ការប្រែប្រួលនៃការចូលរួមនេះ ពួកយើងពិតជាមានការសោកស្ដាយ ហើយពួកគាត់ក៏សោកស្ដាយដូចគ្នា ដ្បិតបណ្ដាប្រទេសទាំងនេះ សុទ្ធតែធ្លាប់បានមកចូលរួមការប្រកួតជើងឯកពិភពលោក នៅកម្ពុជា កាលពីឆ្នាំ២០១៩ ហើយបានសរសើរកម្ពុជា ជាប្រទេសស្រស់ស្អាត ផ្ដល់នូវស្នាមញញឹម និងភាពកក់ក្ដៅ តែសោកស្ដាយ ដែលពួកគាត់មិនអាចមកជាថ្មី ដោយសារវិបត្តិសកល។ លោក អ៊ូ រតនា បន្ថែម។

បែបនេះក្ដី ក្នុងនាមម្ចាស់ផ្ទះប្ដេជ្ញាខ្ពស់ក្នុងការរៀបចំការប្រកួតឲ្យដំណើរការទៅដោយរលូន និងជោគជ័យ ស្របតាមការចង់បានរបស់សហព័ន្ធ ទី១-ដើម្បីបង្ហាញពីសក្ដានុពលកីឡាវ៉ូវីណាមកម្ពុជា, ទី២-បង្ហាញពីវប្បធម៌ អរិយធម៌ដ៏ផូផង់របស់ជាតិ និងទី៣-បង្ហាញពីសក្ដានុពលវិស័យទេសចរណ៍ ពិសេសគឺកត្ដាសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានា។

ដោយឡែកពាក់ព័ន្ធនឹងការការទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំសហព័ន្ធ និងជាប្រធានគណៈកម្មការទទួលបន្ទុករួមដដែល បានជំរុញដល់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ជាពិសេសក្រុមយុវជនស្ម័គ្រចិត្ត ត្រូវបានជំរុញឲ្យផ្ដល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅក្រៅពីកន្លែងស្នាក់នៅ និងប្រកួត ត្រូវចូលរួមផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ដើម្បីឲ្យប្រតិភូបណ្ដាប្រទេសនាំយកស្នាមញញឹម និងការចងចាំល្អៗត្រឡប់ទៅផ្សព្វផ្សាយបន្ត។

បន្ថែមលើនេះ លោក អ៊ូ រតនា ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សហព័ន្ធក្នុងដំណើរការរៀបចំការប្រកួតកម្រិតទ្វីបនេះ។ ទោះបីការឧបត្ថម្ភ ពុំអាចឆ្លើយតបបាន ១០០% ទៅនឹងតម្រូវការចំណាយសរុបក៏ដោយ ប៉ុន្តែវាគឺជាកម្លាំងចលករ និងជាផ្នែកមួយដ៏សំខាន់បំផុត ដែលជំរុញឱ្យព្រឹត្តិការណ៍កម្រិតទ្វីបមួយនេះអាចលេចវត្តមានឡើងបាន ពិសេសគឺដោយសារមានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលត្រៀមផ្ដល់នូវប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកដណ្ដើមបានមេដាយជូនជាតិមាតុភូមិ។

សម្រាប់ការប្រកួតកីឡាវ៉ូវីណាមជើងឯកទ្វីបអាស៊ី លើកទី៦ គ្រោងនឹងធ្វើការប្រកួតផ្លូវការពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ ក្រៅពីវត្តមានអត្តពលិកទាំង ១០ប្រទេស កម្ពុជាក៏បានត្រៀមកីឡាករ-កីឡាការិនី ៥៤នាក់ចូលរួមផងដែរ។ ការណ៍នេះ ថ្នាក់ដឹកនាំសហព័ន្ធបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ចូលរួមទស្សនា និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់កីឡាករ-កីឡាការិនីក្នុងការដណ្ដើមមេដាយជូនជាតិមាតុភូមិ៕