* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន
* ល្បឿននៃការរីកចម្រើនរបស់ AI ធ្វើឲ្យលោក Jensen Huang រួចផុតពីការចោទប្រកាន់ និងវិលមកតំណែង CEO វិញ

TikTok នៅអាមេរិក និងអង់គ្លេស ជួបបញ្ហាប្រើប្រាស់មួយពេលខ្លី កាលពីថ្ងៃអង្គារ

25-11-2026 11:01

(បរទេស)៖ នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ TikTok បានជួបប្រទះបញ្ហាបច្ចេកទេសមួយរយៈពេលខ្លី ដែលបណ្តាលឱ្យមានការរាយការណ៍ពីអ្នកប្រើប្រាស់រាប់ម៉ឺននាក់ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយក្នុងរយៈពេលប្រហែល ៩០នាទី។

ការរាយការណ៍នៅលើគេហទំព័រ Downdetector បានកើនឡើងយ៉ាងខ្លាំងភ្លាមៗបន្ទាប់ពីម៉ោង ២រសៀល ដោយមានប្រហែល ២៥០០០ ទៅ ៣០០០០ករណី ហើយចំនួននេះបានធ្លាក់ចុះយ៉ាងឆាប់រហ័សនៅចន្លោះម៉ោង ៣:៣០ ដល់ ៣:៤០រសៀល (ម៉ោងក្នុងតំបន់)។

ការរំខាននេះកើតឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងអង់គ្លេស។ ជាង ៧០ភាគរយនៃការត្អូញត្អែរគឺទាក់ទងនឹងកម្មវិធីនៅលើទូរសព្ទដៃ រួមមានបញ្ហាក្នុងការបើកកម្មវិធី​ មាតិកា (feeds) និងប្រវត្តិរូបអ្នកប្រើប្រាស់មិនបង្ហាញ​ វីដេអូដែលបានចែករំលែកមិនអាចមើលបាន​ និងបញ្ហាទាក់ទងការសរសេរមតិយោបល់ ឬការផ្ញើសារ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បញ្ជាក់ថាមានបញ្ហាបច្ចេកទេសមួយរយៈពេលខ្លី ដែលប៉ះពាល់ដល់ការចូលប្រើប្រាស់ ហើយបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ។ យោងតាមសារព័ត៌មាន Newsweek ក្រុមហ៊ុន TikTok មិនបានបញ្ជាក់ភ្លាមៗអំពីមូលហេតុពិតប្រាកដនោះទេ ប៉ុន្តែមិនមានសញ្ញាណណាមួយបង្ហាញថាបញ្ហានេះកើតចេញពីការវាយប្រហារសាយប័រ ឬពាក់ព័ន្ធនឹងការរំខានផ្នែកបច្ចេកទេសដែលបានកើតឡើងកាលពីដើមខែវិច្ឆិកានោះឡើយ៕