* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន
* ល្បឿននៃការរីកចម្រើនរបស់ AI ធ្វើឲ្យលោក Jensen Huang រួចផុតពីការចោទប្រកាន់ និងវិលមកតំណែង CEO វិញ

សម្តេច ម៉ែន សំអន គាំទ្រដល់ដំណើការដែលផលិតផលកូនខ្មែររបស់ ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី

25-11-2026 16:53

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រសិប្បកម្មលីមី ដែលមានទីតាំង ស្ថិតព្រែកព្នៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ភរិយាថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងតំណាងចែកចាយរបស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌីតាមបណ្តាខេត្តជាច្រើនកុះករ។

វត្តមានរបស់ សម្តេចកិត្តិសង្គហបណ្ឌិត នាឱកាសនេះ បានបង្ហាញពីសក្ខីភាព និងការគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំជាស្ត្រី ក្នុងការផ្តល់ កម្លាំងចិត្ត លើកកម្ពស់សហគ្រិនភាពស្ត្រី លើកកម្ពស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងមានការរីកចម្រើនបន្ថែមទៀត។

បើតាមការបញ្ជាក់របស់ លោក រស់ រាជ្ជាសាល អគ្គនាយកក្រុមហ៊ុនដាណាទ្រីខេមបូឌា ត្រេឌីង ខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុនមានផលិតផលជាច្រើន ដែលជាផលិតផលកូនខ្មែរ១០០ភាគរយ ក្រោមសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដាណាទ្រី ដោយក្រុមហ៊ុនមានឧបករណ៍ទំនើប ទាន់សម័យ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងផលិតដោយគោរពតាមបទដ្ឋានច្បាប់ ដែលបានកំណត់ត្រឹមត្រូវ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រ និងបានថ្លែងកោតសសើរដល់ លោក រស់ រាជ្ជាសាល និងឧកញ៉ា ទ្រី ដាណា ដែលបានចាប់ដៃគ្នាបង្កើតនូវផលិតផលខ្មែរ ដើម្បីបម្រើតាមសេចក្តីត្រូវការនៅក្នុងប្រទេស ដែលជាផ្នែកមួយក្នុង ការជួយជម្រុញផលិតផល និងជួយឲ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែមានការអភិវឌ្ឍន៍ស្របតាមទិសស្លោក វិស័យឯកជន ជាឆ្អឹងខ្នងសេដ្ឋកិច្ច។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត និងប្រិភូអមដំណើរក៏បានអញ្ជើញទស្សនាសង្វាក់ផលិតកម្មនៃការផលិត ផលិតផលឡេដុំមាស និងថ្នាំដុសធ្មេញខ្មែរញញឹម៕