* ហ្ស៊កដានី និងអ៊ីរ៉ាក់ ប្រកាសបិទ Telegram ក្នុងថ្ងៃតែមួយ ក្រោមហេតុផលសន្តិសុខជាតិ
* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន

តម្រូវការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI បន្តកើនឡើងខ្លាំង និងគ្មានសញ្ញាថយចុះ

26-11-2026 11:32

(បរទេស)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន SATS ដែលជាក្រុមហ៊ុនគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសធំជាងគេបំផុតលើពិភពលោក បានអះអាងថា តម្រូវការដឹកជញ្ជូនសម្ភារបច្ចេកវិទ្យាសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើនឡើងយ៉ាងរឹងមាំ និងមិនទាន់បង្ហាញសញ្ញាថយចុះឡើយ បើទោះបីជាទីផ្សារភាគហ៊ុនកំពុងមានភាពមិនប្រាកដប្រជាជុំវិញការចំណាយលើវិស័យ AI ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Kerry Mok នាយកប្រតិបត្តិក្រុមហ៊ុន SATS បានបញ្ជាក់ថា ឧបករណ៍បច្ចេកវិទ្យាសំខាន់ៗ ដូចជាទូដាក់ម៉ាស៊ីនមេ (Server racks) និងបន្ទះឈីប (Semiconductors) គឺជាកត្តាជំរុញដ៏ចម្បងនៃកំណើនដឹកជញ្ជូននេះ ដោយសារការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យជាគម្រោងរយៈពេលវែង។ ស្របពេលជាមួយគ្នានេះ ទីផ្សារសហរដ្ឋអាមេរិកបានក្លាយជាទីផ្សាររីកចម្រើនលឿនបំផុតរបស់ក្រុមហ៊ុន ជាមួយនឹងកំណើនពីរខ្ទង់ តាមរយៈការកើនឡើងនូវជើងហោះហើរជួលពិសេស (Charter flights) សម្រាប់ដឹកជញ្ជូនឧបករណ៍បច្ចេកវិទ្យា។

គួរជម្រាបថា ភាពរីកចម្រើនយ៉ាងគំហុកនៃបច្ចេកវិទ្យា AI មិនត្រឹមតែជំរុញការវិនិយោគលើប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសង្វាក់ផ្គត់ផ្គង់ និងវិស័យដឹកជញ្ជូនផ្លូវអាកាសសកលឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ៕