មកស្គាល់ CEO ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ៥រូប រួមទាំង Jensen Huang និង Steve Jobs ដែលចាកចេញហើយ វិលមកដឹកនាំក្រុមហ៊ុនជាថ្មី
26-11-2026 12:21
(បរទេស)៖ ការវិលត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia វិញរបស់លោក Jensen Huang ក្នុងរយៈពេលត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ បានក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត និងបានបន្ថែមទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ទៅក្នុងកំណត់ត្រានៃការវិលត្រឡប់មកកាន់តំណែងរបស់មេដឹកនាំសាជីវកម្មបច្ចេកវិទ្យាកំពូលៗលើពិភពលោក។
ព្រឹត្តិការណ៍ដ៏កម្រនេះ ត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងការវិលត្រឡប់របស់នាយកប្រតិបត្តិល្បីៗជាច្រើនរូបកន្លងមក ដូចជា៖
១៖ លោក Sam Altman នៅក្រុមហ៊ុន OpenAI បានវិលមកវិញ ក្រោយចាកចេញ ៥ថ្ងៃ
២៖ លោក Bob Iger នៅក្រុមហ៊ុន Disney បានវិលមកវិញ ក្រោយចាកចេញ ២ឆ្នាំ៧ខែ
៣៖ លោក Jack Dorsey នៅក្រុមហ៊ុន Twitter បានវិលមកវិញ ក្រោយចាកចេញ ៧ឆ្នាំ
៤៖ លោក Steve Jobs នៅក្រុមហ៊ុន Apple បានវិលមកវិញ ក្រោយឃ្លាតឆ្ងាយអស់ ១២ឆ្នាំ
៥៖ ចុងក្រោយ លោក Jensen Huang នៅក្រុមហ៊ុន Navidia បានវិលមកវិញ ក្រោយចាកចេញ ១១ថ្ងៃ
ទោះជាយ៉ាងណា ខណៈដែលការវិលត្រឡប់របស់ថ្នាក់ដឹកនាំភាគច្រើនកើតចេញពីជម្លោះផ្ទៃក្នុង ឬការបរាជ័យនៃផែនការផ្ទេរតំណែង ការវិលត្រឡប់របស់លោក Jensen Huang លើកនេះ មានភាពលេចធ្លោនិងខុសប្លែកពីគេយ៉ាងខ្លាំង ដោយសារតែមានសេចក្តីរាយការណ៍អំពីការចូលរួមធ្វើអន្តរាគមន៍ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
ការវិលត្រឡប់យ៉ាងរហ័សនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីឥទ្ធិពល និងភាពមិនអាចខ្វះបានរបស់លោក Jensen Huang ចំពោះអនាគតរបស់ Nvidia ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីតួនាទីដ៏សំខាន់នៃឧស្សាហកម្មបន្ទះឈីប នៅក្នុងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកលបច្ចុប្បន្នផងដែរ៕








