* កំពូលមហាសេដ្ឋី Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ២ ហ៊ុនដល់កុមារអាមេរិកគ្រប់រូប ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ
* រឿងអាស្រូវចារកម្ម AI! អតីតវិស្វករ OpenAI និងជាដៃគូវិនិយោគជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយតម្កល់ប្រាក់ ១ លានដុល្លារ
* បែកធ្លាយឯកសារសម្ងាត់! ក្រុមហ៊ុនគូស្នេហ៍ CEO របស់ Nvidia លួចបង្កប់ម៉ាស៊ីនមេ AI តម្លៃ ២៧០ លានដុល្លារនៅចិន
* ហ្ស៊កដានី និងអ៊ីរ៉ាក់ ប្រកាសបិទ Telegram ក្នុងថ្ងៃតែមួយ ក្រោមហេតុផលសន្តិសុខជាតិ
* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់

មិនធម្មតា! ព្រះខ័នរាជ សងសឹកក្រុមខ្លាំងជប៉ុន Machida បានវិញ ដោយយកឈ្នះ ២-០ ដើម្បីក្ដោបឱកាសដណ្ដើមកៅអីវគ្គបន្ដពាន ACL2

27-11-2026 07:41

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយយកឈ្នះក្រុមខ្លាំង Machida Zelvia របស់ជប៉ុន ដោយលទ្ធផល ២-០ នៅក្នុងការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ពូល G ជើងទី២ នារាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះគឺជាជ័យជម្នះមួយគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្លិបបាល់ទាត់កម្ពុជា ដែលអាចសងសឹក និងយកឈ្នះលើក្រុមខ្លាំងលំដាប់ទ្វីប ដ្បិតកាលពីជើងទី២ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យ ២-០ លើទឹកដីជប៉ុន។

ទោះបីស្ថិតិគ្រប់គ្រងបាល់ក្រុម Machida Zelvia មានប្រៀប និងបានដាក់សម្ពាធ ជាមួយការបង្កើតឱកាសគ្រួសារថ្នាក់ជាច្រើន នៅវគ្គទី១ តែពួកគេមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមជើងឯកលីគកំពូលកម្ពុជាឡើយ។

ចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀង មានឱកាសវាយបកជាបន្ដបន្ទាប់ រហូតរកបាន ២គ្រាប់ដោយកីឡាករ Martins Junior នៅនាទី៥៩ និងមិត្ដរួមក្រុម Tiago Alves នៅនាទី៧១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

ជ័យជម្នះនេះបានជួយឲ្យព្រះខ័នរាជស្វាយរៀង មានឱកាសច្រើនវិញ ក្នុងការប្រជែងកៅអីវគ្គបន្ដពានរង្វាន់ ACL2 ដោយបច្ចុប្បន្នក្រុមជើងឯកលីគកំពូលកម្ពុជា កំពុងឈរលេខ២ មាន ១០ពិន្ទុ គ្រាដែល Machida Zelvia បន្ដឈរកំពូលតារាងមាន ១២ពិន្ទុ ។ រីឯក្រុម Shanghai Shenhua របស់ចិន ឈរលេខ៣ មាន ៧ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ៧-១។

ដោយក្រុមនីមួយៗសល់ ១ប្រកួតក្នុងដៃ ផ្អែកលើលទ្ធផលពេលនេះ ព្រះខ័នរាជស្វាយរៀង នៅមិនទាន់សុវត្ថិភាព ឬមានសង្ឃឹមខ្ពស់ក្នុងការប្រជែងកៅអីវគ្គបន្ដឡើយ ដ្បិតត្រូវជួបក្រុម Shanghai Shenhua ក្រៅដី នាថ្ងៃទី៣ ខែធ្នូខាងមុខ ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គបន្ដ។ ការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីឡើងវគ្គបន្ដពានរង្វាន់ AFC Champions League Two 2026/27៕