* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត
* Apple ដក Chatbot AI របស់ MiniMax ចេញពី App Store ទូទាំងពិភពលោក ក្រោយរងការចោទថាផ្ញើសារផ្លូវភេទទៅកាន់កុមារ
* កំពូលមហាសេដ្ឋី Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ២ ហ៊ុនដល់កុមារអាមេរិកគ្រប់រូប ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ
* រឿងអាស្រូវចារកម្ម AI! អតីតវិស្វករ OpenAI និងជាដៃគូវិនិយោគជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយតម្កល់ប្រាក់ ១ លានដុល្លារ
* បែកធ្លាយឯកសារសម្ងាត់! ក្រុមហ៊ុនគូស្នេហ៍ CEO របស់ Nvidia លួចបង្កប់ម៉ាស៊ីនមេ AI តម្លៃ ២៧០ លានដុល្លារនៅចិន

អត្តពលិកហែលទឹកកម្ពុជា ១៧ រូប ត្រៀមប្រកួតនៅម៉ាឡេស៊ី និងចិន ក្រោមការចូលរួមគាំទ្រពី «Cambodia Sport+»

27-11-2026 09:59

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមកីឡាករ-កីឡាការិនី ហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយសរុប ៤៦ គ្រឿង ក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ី កាលពីចុងខែតុលាកន្លងទៅ Cambodia Sport+ នៅតែបន្តរួមចំណែកជំរុញវិស័យកីឡាហែលទឹកកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាក់ស្តែងអត្តពលិកហែលទឹកកម្ពុជាចំនួន ១៧ រូប កំពុងត្រៀមចេញទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួនពីរ នៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន ក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ក្រោមការចូលរួមគាំទ្រពី Cambodia Sport+។

ក្នុងចំណោមនោះ កីឡាករ-កីឡាការិនីហែលទឹកចំនួន ១៣ រូប នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 48th Southeast Asian Age Group Championships 2026 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីនោះ កីឡាករ-កីឡាការិនីហែលទឹកកម្ពុជាចំនួន ៤ រូបទៀត នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Aquatics Swimming Championships (25m) 2026 ដែលនឹងរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦។

ការគាំទ្រជាបន្តបន្ទាប់ពី Cambodia Sport+ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ដោយបន្តបើកឱកាសឱ្យអត្តពលិកបាន​ ចេញទៅប្រកួតនៅក្រៅប្រទេស ពង្រឹងសមត្ថភាព និងប្រមូលបទពិសោធន៍ថ្មីៗ ដើម្បីឈានទៅរកកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ និងរួមចំណែកលើកស្ទួយមោទនភាពកីឡាកម្ពុជាលើឆាកអន្តរជាតិ។

CAMBODIA SPORTS ដៃគូជំរុញកីឡាហែលទឹកកម្ពុជាឲ្យកាន់តែខ្លាំង.!៕