កីឡាការិនីអាល្លឺម៉ង់ Freigang នឹងខកខានលេង World Cup ស្រ្តីឆ្នាំក្រោយ ក្រោយរកឃើញលួចប្រើសារធាតុហាមឃាត់
27-11-2026 10:05
(បរទេស)៖ កីឡាការិនីបាល់ទាត់ Laura Freigang នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងអវត្តមានពីការប្រកួតជើងឯកពិភពលោក ផ្នែកស្រ្តី Women's World Cup 2017 នៅប្រទេសប្រេស៊ីល ក្រោយពិនិត្យឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានដកបញ្ឈរជើងរហូតដល់ទៅ ១៦ខែឯណោះ ដោយហាមប្រាមមិនឱ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់តែម្តង ពោលគឺរហូតដល់ខែតុលា ឆ្នាំ២០២៧។
ការពិន័យរយៈពេលយូរដែលមាន ១ឆ្នាំ និង ៤ខែនេះដែរ ដោយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់តែម្តង (DFB) ពោលគឺចាប់តាំងពីបានរកឃើញសារធាតុហាមឃាត់ក្នុងកីឡានាអំឡុងខែមិថុនា ឆ្នាំ២០២៦ មកម្ល៉េះ។
បញ្ហានេះក៏មានការចូលរួម និងឯកភាពពីភ្នាក់ងារប្រយុទ្ធប្រឆាំងសារធាតុញៀនក្នុងកីឡា រួមទាំងភ្នាក់ងារប្រឆាំងប្រជាជាតិ និងសហព័ន្ធបាល់ទាត់អាល្លឹម៉ង់ទៀតផងដែរ ក្នងការពិនិត្យសំណាកគំរូ ៣ផ្សេងគ្នា នៅអំឡុងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ទោះជាយ៉ាងណា Freigang អាចវិលមកហ្វឹកហាត់ជុំគ្នាក្នុងក្លិប Entracht Frankfurt បាន ២ខែមុនពេលបម្រាមត្រូវបានផុតកំណត់ ក៏ប៉ុន្តែមិនអាចចូលលេងបានទេរហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៧៕



