* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត
* Apple ដក Chatbot AI របស់ MiniMax ចេញពី App Store ទូទាំងពិភពលោក ក្រោយរងការចោទថាផ្ញើសារផ្លូវភេទទៅកាន់កុមារ
* កំពូលមហាសេដ្ឋី Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ២ ហ៊ុនដល់កុមារអាមេរិកគ្រប់រូប ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ
* រឿងអាស្រូវចារកម្ម AI! អតីតវិស្វករ OpenAI និងជាដៃគូវិនិយោគជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយតម្កល់ប្រាក់ ១ លានដុល្លារ

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Arizon Group បញ្ចប់បេសកកម្មធុរកិច្ចនៅអឺរ៉ុប និងស្វីស ប្រកបដោយផ្លែផ្កា ដើម្បីទាក់ទាញការវិនិយោគបច្ចេកវិទ្យា និងអប់រំមកកម្ពុជា

27-11-2026 14:21

(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Arizon Group ដឹកនាំដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង និងលោកជំទាវ ទា ដាវី បានបញ្ចប់ដំណើរបេសកកម្មធុរកិច្ចទៅកាន់សហភាពអឺរ៉ុប និងប្រទេសស្វីស ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងទាក់ទាញការវិនិយោគលើការផលិតបន្ទះឈីបសឺមីខនដុកទ័រ (Semiconductor) ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកកាន់កម្ពុជា។

ជាផ្លែផ្កានៃដំណើរទស្សនកិច្ចធុរកិច្ចនេះ ក្រុមហ៊ុន LBVHAG (Cambodia) PTE. LTD គ្រោងនឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) នាពេលឆាប់ៗខាងមុខ ជាមួយក្រុមហ៊ុនអន្តរជាតិជាង ២០ ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងវិស័យបច្ចេកវិទ្យា អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ក៏បានជួបពិភាក្សាស្វែងរកដៃគូសហការ និងវិនិយោគិនក្នុងវិស័យអប់រំផងដែរ សម្រាប់ស្ថាប័នអប់រំ អេជី (AG Education) ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិ ហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី ជាបុត្រសម្ព័ន្ធ។ គំនិតផ្តួចផ្តើមនេះមានគោលដៅជំរុញការលើកកម្ពស់គុណភាពអប់រំ និងបង្កើតឱកាសសិក្សាកាន់តែទូលំទូលាយសម្រាប់សិស្ស-និស្សិតកម្ពុជា ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល៕