* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត
* Apple ដក Chatbot AI របស់ MiniMax ចេញពី App Store ទូទាំងពិភពលោក ក្រោយរងការចោទថាផ្ញើសារផ្លូវភេទទៅកាន់កុមារ
* កំពូលមហាសេដ្ឋី Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ២ ហ៊ុនដល់កុមារអាមេរិកគ្រប់រូប ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ
* រឿងអាស្រូវចារកម្ម AI! អតីតវិស្វករ OpenAI និងជាដៃគូវិនិយោគជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយតម្កល់ប្រាក់ ១ លានដុល្លារ

តួកគីយ៉េ ថ្កោលទោសប៉ូលីសហ្ស៊កហ្ស៊ី ដែលរារាំងការលើកបរាដាជនរងគ្រោះប៉ាឡេស្ទីន ដោយក្រុមអ្នកគាំទ្រ Besiktas

27-11-2026 15:34

(បរទេស)៖ សហព័ន្ធបាល់ទាត់នៃប្រទេសតួកគីយ៉េ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះសកម្មភាពបង្រ្កាបរបស់ប៉ូលីសហ្ស៊កហ្ស៊ី ទៅលើអ្នកគាំទ្ររបស់ក្លិប Besiktas ដែលបានលើកបដាពីជនរងគ្រោះប៉ាឡេស្ទីន នៅអំឡុងប្រកួតពាន UEFA Europa League ទល់នឹង Hapoel Beér-Sheva របស់អ៉ីស្រាអែលយប់មិញ។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា Besiktas បានបង្ហាញការខកចិត្ត ក៏ដូចជាប្តឹងទៅសហព័ន្ធ UEFA ផងដែរ ជុំវិញការប្រើប្រាស់កងកម្លាំងនៃក្រុមប៉ូលីសហ្ស៊កហ្ស៊ី។

ការប្រកួតរវាងក្រុមទាំងពីរត្រូវបានប្តូរពីទីក្រុង Istanbul ទៅកាន់ទីក្រុង Batumi ប្រទេសហ្ស៊កហ្ស៊ីជំនួសវិញ ក្រោមហេតុផលសន្តិសុខ និងសុវត្ថិភាព ប៉ុន្តែក៏ត្រូវបង្ខំចិត្តផ្អាកការប្រកួតផងដែរនៅនាទីទី២៥ ក្រោយពេលអ្នកគាំទ្រ Besiktas បានប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលីសក្នុងតំបន់។

ភ្លាមៗនោះដែរ ក្រុមមន្រ្តីកីឡា និងកីឡាករទាំងអស់ក៏បានចាកចេញពីទីលាន មុនពេលចាប់ផ្តើមប្រកួតវិញនៅរយៈពេល ៣០នាទីបន្ទាប់ ដោយជាលទ្ធផល Besiktas បានយកឈ្នះ Ber'er Sheva ២ទល់នឹង១៕