* OpenAI ដាក់ពាក្យប្តឹងបកក្រុមហ៊ុន Apple ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងរារាំងដៃគូផ្គត់ផ្គង់ផលិតផល AI
* ការវិលត្រឡប់របស់ Jensen Huang ជួយស្រោចស្រង់ Nvidia តែមួយពេលខ្លី ឬជាផ្កាភ្លើងដាស់ទីផ្សារ AI ដែលកំពុងរង្គោះរង្គើ?
* មិនត្រឹមឆ្លើយសំណួរ! ChatGPT អាចនឹងហៅទូរស័ព្ទ ផ្ញើសារ និងបញ្ជាមុខងារផ្សេងៗជំនួសអ្នក
* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត

Chelsea ចាញ់ម្ចាស់ផ្ទះ Nottingham ៣-២ ជាកំណត់ត្រាបរាជ័យ ៣លើកជាប់ៗក្នុងលីគ និងស្ថិតនៅលេខ៨

28-11-2026 09:44

(បរទេស)៖ តោខៀវ Chelsea បានរងបរាជ័យ ៣ទល់នឹង២ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Nottingham Forest ដែលកំណត់ត្រាចាញ់លើកទី៣ ជាប់គ្នាផងដែរក្នុងលីគអង់គ្លេស Premier League 2026-27។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករ Igor Jesus បានទាត់ volley ១គ្រាប់ មុនពេលមិត្តរួមក្រុម Morgan Gibbs-White ធ្វើបានសម្រេច ២គ្រាប់ ដើម្បិបំបាក់ Chelsea ដែលដឹកនាំដោយគ្រូបង្វឹកថ្មី លោក Xabi Alonso បរាជ័យ ៣លើកជាប់ៗគ្នា និងបន្តស្ថិតនៅលេខរៀងទី៨ ដដែលក្រោយឆ្លងកាត់ ១២ប្រកួតរួចមក។

ចំណែក Forest វិញនេះគឺជា ៣ពិន្ទុលើកដំបូងក្នុងដីរបស់ពួកគេទៅលើ Chelsea នៅឯកីឡដ្ឋាន City Ground គិតចាប់តាំងពីឆ្នាំ១៩៩៧ ដែលញាំងឱ្យក្រុមរបស់លោក Oliver Glasner ហក់ចេញពីលេខ១៧ ឡើងមកលេខ១៤ ជាបណ្តោះអាសន្នវិញ។

ក្រោយបរាជ័យពីការបានកៅអីលេងពាន UEFA Champions League រដូវកាលនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Alonso ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីកាលពីខែឧសភា ឆ្នាំ២០២៦ ជាមួយក្តីរំពឹងជួយសង្រ្គោះក្លិបបានវិញ ក៏ប៉ុន្តែទើបឈ្នះ ១ដងប៉ុណ្ណោះ ក្នុងចំណោម ៦ប្រកួតចុងក្រោយគ្រប់កម្មវិធី៕