* OpenAI ដាក់ពាក្យប្តឹងបកក្រុមហ៊ុន Apple ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងរារាំងដៃគូផ្គត់ផ្គង់ផលិតផល AI
* ការវិលត្រឡប់របស់ Jensen Huang ជួយស្រោចស្រង់ Nvidia តែមួយពេលខ្លី ឬជាផ្កាភ្លើងដាស់ទីផ្សារ AI ដែលកំពុងរង្គោះរង្គើ?
* មិនត្រឹមឆ្លើយសំណួរ! ChatGPT អាចនឹងហៅទូរស័ព្ទ ផ្ញើសារ និងបញ្ជាមុខងារផ្សេងៗជំនួសអ្នក
* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត

បុរី មេគង្គ លែន ត្រៀមរៀបចំកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ២០២៦ ផ្តល់ជូនរថយន្តប្រណិត ៣គ្រឿង និងរង្វាន់ជាច្រើនទៀត

28-11-2026 11:53

(ភ្នំពេញ)៖ នៅសល់ត្រឹមតែ ១ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីចាប់រង្វាន់ដ៏ធំប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» របស់ បុរី មេគង្គ លែន នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីតាំងគម្រោង «មេគង្គ ស៊ីធី»។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងតបស្នងចំពោះទំនុកចិត្តរបស់អតិថិជន ដែលតែងតែគាំទ្រការអភិវឌ្ឍលំនៅដ្ឋានប្រណិតរបស់ក្រុមហ៊ុនកន្លងមក។

នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ រង្វាន់ធំដែលនឹងត្រូវផ្តល់ជូនរួមមានរថយន្តទំនើបចំនួន ៣គ្រឿង គឺ Rolls-Royce, JETOUR T1 PHEV និង ARCFOX T1 ព្រមទាំងរង្វាន់ទូរទស្សន៍ ទូទឹកកក និងបណ្ណសាច់ប្រាក់ជាច្រើនរង្វាន់ទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានក្រើនរំលឹកដល់ម្ចាស់គេហដ្ឋានចាស់ ឱ្យអញ្ជើញមកធ្វើបច្ចុប្បន្នភាព និងប្តូរបណ្ណផ្សងសំណាងថ្មីផងដែរ ខណៈអតិថិជនថ្មីនឹងទទួលបានការផ្តល់ជូនពិសេសពីប្រូម៉ូសិន «១០.១០.១០»។

កម្មវិធីចាប់រង្វាន់ធំនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ បុរី មេគង្គ លែន ក្នុងការផ្តល់នូវបទពិសោធ និងគុណតម្លៃបន្ថែមជូនដល់អតិថិជន ស្របតាមទស្សនវិស័យកសាងគេហដ្ឋានប្រកបដោយគុណភាព សោភ័ណភាព និងផាសុកភាព ដើម្បីបង្កើតជីវិតដ៏រីករាយ និងជោគជ័យជូនគ្រប់ក្រុមគ្រួសារ។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់អតិថិជនថ្មីដែលមានបំណងចុះឈ្មោះចូលរួមកម្មវិធី អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖

https://forms.gle/1XJjXo85Fho1KLWp9

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនង៖

ទូរស័ព្ទ៖ 061 955 999

Telegram៖ https://t.me/mekongland

ឆាតសួរព័ត៌មាន៖ https://t.me/MekongLand_Hotline