* OpenAI ដាក់ពាក្យប្តឹងបកក្រុមហ៊ុន Apple ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងរារាំងដៃគូផ្គត់ផ្គង់ផលិតផល AI
* ការវិលត្រឡប់របស់ Jensen Huang ជួយស្រោចស្រង់ Nvidia តែមួយពេលខ្លី ឬជាផ្កាភ្លើងដាស់ទីផ្សារ AI ដែលកំពុងរង្គោះរង្គើ?
* មិនត្រឹមឆ្លើយសំណួរ! ChatGPT អាចនឹងហៅទូរស័ព្ទ ផ្ញើសារ និងបញ្ជាមុខងារផ្សេងៗជំនួសអ្នក
* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត

ក្រុមហ៊ុនមូលបត្រ ភីភី លីង បង្ហាញសក្ដានុពលទីផ្សារឧបករណ៍និស្សន្ទក្នុងវេទិកា ធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចអន្តរជាតិ

28-11-2026 15:38

(ភ្នំពេញ)៖ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានចូលរួមក្នុងនាមជាអ្នកតាំងពិព័រណ៍ ដែលមានស្តង់ធំជាងគេ (Flagship Booth) នៅក្នុង «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦» ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមមូលបទ «កម្ពុជា៖ កំណើន កាលានុវត្តភាព អនាគត»។

វេទិកានេះរៀបចំឡើងដោយ សហព័ន្ធសមាគមជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ដោយមានអ្នកចូលរួមប្រមាណ ១,៥០០ នាក់ រួមមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្រ្តី មន្រ្តីរាជការ វិនិយោគិនអន្តរជាតិ សមាគមធុរកិច្ចចិន សហគ្រិន នាយកប្រតិបត្តិក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគអន្តរជាតិ និងកិច្ចសហប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។

ក្នុងកម្មវិធីនេះដែរ ក៏មានការថ្លែងសុន្ទរកថាពិសេសពីសំណាក់ លោក វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ។

អ្វីដែលជាមោទនភាពដ៏ពិសេស សម្រាប់ក្រុមហ៊ុនមូលបត្រ ភីភី លីង គឺការទទួលបាន បណ្ណថ្លែងអំណរគុណ ដែលប្រគល់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ក្រុមហ៊ុន នៅក្នុងជំនួបធុរកិច្ចអន្តរជាតិដ៏មានសារៈសំខាន់នេះ។

ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់សេវាកម្មជួញដូរឧបករណ៍និស្សន្ទ ភីភី លីង បានប្រើប្រាស់ស្តង់ពិព័រណ៍ដ៏ធំរបស់ខ្លួន ដើម្បីណែនាំអំពីអាជីវកម្ម ព្រមទាំងជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងធុរកិច្ចជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

វត្តមានក្នុងវេទិកានេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះភីភី លីង ដែលបានណែនាំសេវាកម្មជួញដូរឧបករណ៍និស្សន្ទទៅកាន់អតិថិជនសក្តានុពល និងបង្កើតបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត។

កម្មវិធីពេញមួយថ្ងៃត្រូវបានរៀបចំឡើងយ៉ាងសម្បូរបែប រួមមានវេទិកាធុរកិច្ច កិច្ចពិភាក្សាឧស្សាហកម្ម ការធ្វើបទបង្ហាញអំពីឱកាសវិនិយោគ និងការតាំងបង្ហាញផលិតផល សេវាកម្ម មុននឹងបន្តទៅកាន់កម្មវិធីរាត្រីសមោសរ «Cambodia Global Business Night 2026» នាពេលល្ងាច។ ពិធីពិសាភោជនាហារពេលល្ងាចដើម្បីបង្កើតបណ្តាញទំនាក់ទំនងនេះ បានប្រមូលផ្តុំភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចអន្តរជាតិ។

ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រុមហ៊ុនមូលបត្រ ភីភី លីង នៅតែបន្តក្នុងការគាំទ្រដល់ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនិងមូលបត្រនៅកម្ពុជា ពង្រីកបណ្តាញធុរកិច្ចអន្តរជាតិ និងកសាងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ។ តាមរយៈការចូលរួមក្នុងវេទិកានេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានគោលដៅរួមចំណែកជំរុញការតភ្ជាប់ទីផ្សារហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងស្វែងរកឱកាសថ្មីៗនៅក្នុងសហគមន៍ហិរញ្ញវត្ថុសកល៕