* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)
* ស្ងាត់ៗ Meta ដាក់ឱ្យប្រើកម្មវិធី AI Fashion សម្រាប់ទាក់ទាញយុវវ័យ ដែលមានឈ្មោះថា Style Sketch

ក្រុមហ៊ុន ខេ អេចលែន បើកដំណើរការលក់សាកល្បងផាប់ភូមិយើង និងហាងកាហ្វេអារ៉ាប៊ីធា នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

07-10-2020 17:00

(កំពង់ស្ពឺ)៖ ក្រុមហ៊ុន ខេ អេចលែន នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានបើកដំណើរការលក់សាកល្បងផាប់ភូមិយើង និងហាងកាហ្វេអារ៉ាប៊ីធា រួមជាមួយនិងការសែន បើកការដ្ឋានទីក្រុងពាណិជ្ជកម្មភ្នំតូច នៅលើផ្ទៃដី ១០០ហិកតា នៅឃុំភ្នំតូច ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ។

ពិធីនេះធ្វើឡើងក្រោមអធិបតីលោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេ អេចលែន និងមានការចូលរួមពីលោក ស៊ន គា អនុប្រធានការិយាល័យរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ និងភូមិបាលស្រុក រួមទាំងលោក ជា សុផល មេឃុំភ្នំតូច មេភូមិ សមាជិក ខេ អេចលែន និងភ្ញៀវកិត្តិយសជាអ្នកផងដែរ។

លោក ថុន បូរ៉ា បានឱ្យដឹងថា ទីក្រុងពាណិជ្ជកម្មភ្នំតូចនេះស្ថិតក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុង និងកំពុងមានការអភិវឌ្ឍជាច្រើនរបស់រដ្ឋ និងឯកជនព្រមជាមួយនឹង កត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រ។ មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះក៏នៅជិតផ្លូវជាតិលេខ៥១ ដែលជាផ្លូវក្រវាត់ក្រុង និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តភ្ជាប់គ្នា រវាងផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ដែលអាចដឹកជញ្ជូនទំនិញទៅមក ពីខេត្តកំពត ខេត្តព្រះស៊ីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងច្រកព្រំដែនកម្ពុជាថៃ។

ចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់នៃគំរោងក្រុងពាណិជ្ជកម្មភ្នំតូច គឺដើម្បីបំពេញតំរូវការអាជីវកម្ម ដែលផ្គត់ផ្គង់ដល់វិសាលភាពនៃតំបន់ឧស្សាហកម្ម សួនឧស្សាហកម្ម កាណាឌីយ៉ា ៥០០ហិកតា ដែលត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងទីផ្សារឧស្សាហកម្មពិភពលោក។ បន្ទាប់ពីការបើកឱ្យដំណើរការសួនឧស្សាហកម្មកាណាឌីយ៉ា និងតំបន់ឧស្សាហកម្មពិសេសនៅជុំវិញគំរោង នឹងមានរោងចក្រប្រមាណ ១៥០០ និងមានកម្មករប្រមាណ ៣០ម៉ឺននាក់។

លោកបានបញ្ជាក់ទៀថា តាមការអភិវឌ្ឍដ៏ច្រើនឥតឈប់ឈររបស់រដ្ឋ និងឯកជន ព្រមទាំងកំណើនប្រជាជនដ៏លឿនរហ័សបែបនេះ បានធ្វើឱ្យមានតំរូវការចំបាច់ ជាច្រើនដូចជាការស្នាក់នៅ សំលៀកបំពាក់ ចំណីអាហារ អេឡិចត្រូនិក បច្ចេកវិទ្យា ការកំសាន្ត សាលារៀន និងមន្ទីរពេទ្យជាដើម។ ដោយឡែកក្នុងគម្រោងទីក្រុង ពាណិជ្ជកម្មភ្នំតូច ក៏មានការអភិវឌ្ឍជាច្រើនដូចជា អាជីវកម្មទាន់សម័យចំនួន១០ប្រភេទ ដែលជាក់ស្តែងការបើកដំណើរការលក់សាកល្បងផាប់ភូមិយើង និង ហាងកាហ្វេអារ៉ាប៊ីធានេះ។

លោកបន្ថែមថា ហាងកាហ្វេអារ៉ាប៊ីធា មានកាហ្វេល្បីៗជាច្រើនប្រភេទនិងពេញនិយម ដែលមានរសជាតិឆ្ងាញ់ពិសារ មានគុណភាព មានអនាម័យខ្ពស់ សេវាកម្មល្អ ពេញចិត្ត ដើម្បីបំរើជូនអតិថិជន។ រីឯផាប់ភូមិយើង គឺជាអាជីវកម្មទាន់សម័យ ដែលស្របទៅតាមការរស់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត ចំណែកការរចនាម៉ូត មានភាពស្រស់ស្អាត ធំទូលាយ មានបរិក្ខាទំនើបៗ ភ្លើងពណ៌ស្រស់ស្អាត និងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ផងដែរ។

សម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ ក្នុងចំណោមអាជីវកម្មទាំង៨ គឺមានអាជីវកម្មហាងកាហ្វេអារ៉ាប៊ីធា និងផាប់ភូមិយើង បានសាងសង់រួចរាល់ជាស្ថាពរ និងទទួល បានការគាំទ្រ យ៉ាងខ្លាំងពីអតិថិជន ខណៈដែលអាជីវកម្មចំនួន៦ផ្សេងទៀត កំពុងចរចារ និងកំពុងដំណើរការ។ ចំណែកឯនៅទីក្រុងពាណិជ្ជកម្មភ្នំតូចវិញ គឺមានហាងកាហ្វេ អារ៉ាប៊ីធា និងផាប់ភូមិយើងបានកំពុងចាប់ផ្ដើមបើកលក់សាកល្បង ហើយអាជីវកម្មចំនួន៨ទៀត ក៏កំពុងចរចារ និងកំពុងដំណើរការផងដែរ។

ចំពោះការបើកការដ្ឋានទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានផ្ទៃដីរហូតទៅដល់ ១០០ហិកតា និងមានការអភិវឌ្ឍជាច្រើនដូចជា ផ្សារ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ ទីធ្លាធំទូលាយសម្រាប់រៀបចំកម្មវិធីនិងការតាំងពិព័រណ៍ទំនិញ និងដីឡូតិ៍។ គម្រោងដ៏ធំនេះក៏មានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនផងដែរ ស្របតាមបទដ្ឋានស្ដង់ដា បច្ចេកទេស រួមមានការចាក់ដីបំពេញ ការដាំបង្គោលឡូតិ៍ ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងប្រព័ន្ធផ្លូវបេតុងខ្វាត់ខ្វែង។ គ្រប់សំណង់ទាំងអស់ដែលមាននៅក្នុង គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ត្រូវបានសាងសង់ដោយវិស្វករជំនាញៗ មានបទពិសោធន៍ជាច្រើនឆ្នាំ សំភារៈសំណង់មានគុណភាពខ្ពស់ ធ្វើឱ្យសំណង់មានភាពរឹងមាំ មានស្តង់ដា និងមានសោភ័ណភាពស្រស់ស្អាត ដែលផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅជូនដល់អតិថិជនផងដែរ៕