* យល់ដឹងផ្នែកច្បាប់៖ នីតិវិធីពន្លឿននៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

លោកស្រី សុខ ហេង ផ្តើមចេញពីបាតដៃទទេ ក្លាយជាអគ្គនាយិកាក្រុមហ៊ុន «សុខហេងគ្រឿងសង្ហារឹម» ល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា

27-07-2023 12:22

(ភ្នំពេញ)៖ ផ្តើមចេញពីអាជីវករលក់ដូរតូចតាចនៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ លោកស្រី សុខ ហេង​ (ឈ្មោះពិត ឡេង ម៉េងអាំង) តែងតែខ្នេះខ្នែងរិះរកនូវមធ្យោបាយ គន្លឹះថ្មីៗ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន តាមរបត់នៃតម្រូវការទីផ្សារ និង ស្ថានភាពសេដ្ឋកិច្ចអនាគត។

តួរយ៉ាងលោកស្រី សុខ ហេង បានចាប់ផ្តើមផ្លាស់ប្តូរពីការលក់ប្រភេទកំរាលពូក ខ្នើយកើយ និងព្រំ នៅផ្សារធំថ្មី បានងាកមកប្រកបមុខរបរជាអ្នកលក់​ពូកសុខភាព កំរាល ខ្នើយឱប និងខ្នើយកើយ ដែលមានប្រេនផ្តាច់មុខដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជាយើង។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រី សុខ ហេង បានធ្វើឲ្យពូកសុខភាពប្រេន Jasmine, Loma, និង M.A ហាក់មានប្រជាប្រិយភាព និងសន្ទុះគាំទ្រខ្លាំងក្លាគួរឲ្យកត់សម្គាល់ រហូតជម្រុញឲ្យលោកស្រី សុខ ហេង អាចពង្រីកសាខាជាបន្តបន្ទាប់ថែមទៀតផង។

បច្ចុប្បន្នលោកស្រី សុខ ហេង គឺជាអគ្គនាយិកាក្រុមហ៊ុន «សុខហេងគ្រឿងសង្ហារឹម» ដែលមានផ្គត់ផ្គង់នូវពូកសុខភាព, គ្រឿងសង្ហារឹមគ្រប់ប្រភេទ, ព្រំគ្រប់ប្រភេទ និងសម្ភារៈផ្ទះបាយគ្រប់មុខ ពិសេសនោះគឺ​លោកស្រី សុខ ហេង ក៏ជាម្ចាស់បុរីចាស្មីន (Borey Jasmine) ដ៏ល្បីឈ្មោះប្រចាំក្រុងបាត់ដំបងផងដែរ។

មិនត្រឹមតែបង្កើតការងារ ផ្តល់ការងារ ដល់បុគ្គលិករាប់ពាន់នាក់តែប៉ុណ្ណោះទេ លោកស្រី សុខ ហេង ថែមទាំងមានទឹកចិត្តល្អប្រពៃ សម្រាប់បុគ្គលិក កុមារកំព្រា ជនទីទាល់ក្រ ស្ត្រីងាយរងគ្រោះ និងមនុស្សចាស់ជរាថែមទៀតផង តាមរយៈការផ្តល់នូវនំចំណីអាហារ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាជាដើម -ល-៕

ជាពិសេសលោកស្រី សុខ ហេង តែងតែធ្វើវីដេអូ (Vlog) បង្ហាញពីសកម្មភាពលើកទឹកចិត្តដល់បងប្អូនមហាជន, សារក្រើនរំឭក និងបង្ហាញនូវគន្លឹះថ្មីៗ ដែលជាចំណេះដឹងទូទៅ សម្រាប់ត្រិះរិះពិចារណាថែមទៀតផង!៕