* ព្រឹត្តិការណ៍ Vattanac Legend Championship និង Vattanac Tour Championship ឆ្នាំ២០២៦ មានទឹកប្រាក់រង្វាន់សរុប ១,៤៥ លានដុល្លារ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ WSM/INSPIR Asia បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

26-09-2023 10:51

(សៀមរាប)៖ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក នាចុងខែកញ្ញានេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការ WSM/INSPIR Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូណេស៉ីបានរៀបចំសិក្ខាសាលានៅក្រុងសៀមរាប និងបានដឹកនាំសិក្ខាកាមចំនួនជាង៦០នាក់មកពី១២ប្រទេស ចូលរួមដាំស្មៅ និងដើមធ្នង់ចំនួន១២ដើម នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត (អតីតផ្សារយាងធំ) ដើម្បីទុកជាអនុស្សាវរីយ៍តំណាងប្រទេសនីមួយៗ៕