* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី» រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាមស្ម័គ្រចិត្តសង្គ្រោះជីវិត»

11-12-2024 12:43

(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត» កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលជាតិផ្តល់ឈាម។ ពិធីនេះធ្វើឡើងក្រោមវត្តមានថ្នាក់ដឹក​នាំ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងបុគ្គលិក ព្រមទាំងមានការចូលរួមពី ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៉ិនវេសមេន ផងដែរ ។

ឱកាសដ៏វិសេសវិសាលនេះ គឺជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃគ្រឹះស្ថាន ក្នុងការដឹកនាំបុគ្គលិក គ្រប់ជាន់ថ្នាក់ចំនួន១៦នាក់ ដើម្បីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។​

ជាការពិតណាស់ដោយមើលឃើញពីបញ្ហា និងតម្រូវការក្នុងការសង្គ្រោះអាយុជីវិត ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារ ដែលតែងតែមានតម្រូវការជារៀងរាល់ថ្ងៃក្នុងការបញ្ចូលឈាមដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ហេតុដូច្នេះគ្រឹះស្ថានតែងតែយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ។​

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនគ្រាន់តែជាស្ថាប័នដែលរកប្រាក់ចំណូល តែបានផ្តល់ការងារជិត៣០០កន្លែង សម្រាប់និយោជិត និងផ្តល់ឱកាសដល់សិស្សនិស្សិត ដើម្បីទទួលបានការហាត់ការការងារ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិកម្ពុជា។ គ្រឹះស្ថានតែងតែ គិតគូដល់បញ្ហាសង្គម និងចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ។

ជាក់ស្តែងជារៀងរាល់ឆ្នាំគ្រឹះស្ថានតែងតែងធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតកុមារ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចដែលបានរៀបរាប់ខាងលើ «ផ្តល់ឈាមស្ម័គ្រចិត្តសង្គ្រោះជីវិត»៕