* សិង្ហបុរីចោទប្រកាន់បុគ្គលទី៥ ក្នុងសំណុំរឿងក្លែងបន្លំទិន្នន័យម៉ាស៊ីនមេ AI
* ក្រុមហ៊ុនមេរបស់ TikTok គ្រោងបោះទុន ៦ ប៊ីលានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ
* វិនិយោគិនព្រួយបារម្ភពីអនាគតវិស័យ AI ក្រោយលោក Jensen Huang លាលែងពីតំណែង CEO របស់ Nvidia
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* លោកបណ្ឌិត ថោង ខុន បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះវិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ

25-12-2024 16:54

(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានស្មៅធម្មជាតិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលបានរៀបចំឡើង ដោយក្រុមជំនុំ ម៉េតូឌីស នៃខេត្តបន្ទាយមានជ័យ ដែលមានលោក គឹម វិវឌ្ឍ ជាអ្នកដឹកនាំ។

ក្នុងនាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្តបានលើកឡើងថា កីឡា រស់ក្នុងសន្តិភាព កីឡាធ្វើឲ្យយើងបង្កើតបាននូវសុខភាព មិត្តភាព សាមគ្គីភាព និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខផ្សេងៗ កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖ ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ និងលូតលាស់បានល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ មានបញ្ញាឈ្លាស់វៃ ផងដែរ ជាមួយគ្នានោះដែរ លោកក៍បានក្រើនរំលឹកដល់កីឡាករ ថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជំនះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗទៀតបាន។

ជាចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានប្រកាសជាលទ្ធផល ក្រុមដែលលើកពានរង្វាន់ លេខ១ បានទៅលើក្រុមមហាជនខេត្ត ដោយទទួលបានពាន១ និងថវិកាចំនួន ១លាន៦សែនរៀល, លេខ២ បានទៅលើក្រុមរដ្ធបាលក្រុងសិរីសោភ័ណ ដោយទទួលបានថវិកា១លាន៤សែនរៀល, លេខ៣ បានទៅលើក្រុមសាលាខេត្តបន្ទាយមានជ័យ ទទួលបានថវិកា១លាន១សែនរៀល, និងលេខ៤ បានទៅលើក្រុមម៉េតូឌីស ព្រះពរ Power Cross ដោយទទួលបានថវិកា១លានរៀលផងដែរ៕់