* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ប្រទេសណាខ្លះដែលមិនជាប់សមុទ្រ?

03-07-2024 17:45

(ភ្នំពេញ)៖ នៅលើពិភពលោក ប្រទេសដែលមិននៅជាប់សមុទ្រ (Landlocked) មានចំនួន៤៤ប្រទេស ហើយស្ថិតនៅលើទ្វីបចំនួន៤។

ប្រទេសដែលមិនជាប់សមុទ្ររួមមាន៖

១. ទ្វីបអាមេរិកខាងត្បូងមានចំនួន២ប្រទេស រួមមាន៖ ប្រទេសបូលីវី (Bolivia) និងប្រទេសប៉ារ៉ាហ្កាយ (Paraguay)។

២. ទ្វីបអឺរ៉ុបមានចំនួន១៤ប្រទេស រួមមាន៖ ប្រទេសអង់ដូរ៉ា (Honduras) អូទ្រីស (Austria) ហុងគ្រី (Hungary) បេឡារុស (Belarus) សាធារណរដ្ឋឆែក (Czechia) លិចតិនស្តាញ (Liechtenstein) លុចសំបួ (Luxembourg) ម៉ាសេដ្វានខាងជើង (North Macedonia) ម៉ូលដូវ៉ា (Moldova) សាំងម៉ារ៉ាំង (San Marino) សេប៊ី (Serbia) ស្លូវ៉ាគី (Slovenia) ស្វីស (Switzerland) និងបុរីវ៉ាទីកង់ (Vatican City)។

៣. ទ្វីបអាហ្វ្រិកមានចំនួន១៦ប្រទេស រួមមាន៖ ប្រទេសបុតស្វាណា (Botswana) ប៊ូរុនឌី (Burundi) បួគីណាហ្វាសូ (Burkina Faso) អាហ្វ្រិកកណ្ដាល (Central Africa) ឆាដ (Chad) អេត្យូពី (Ethiopia) ឡេសូតូ (Lesotho) ម៉ាឡាវី (Malawi) ម៉ាលី (Mali) នីហ្សេ (Niger) រ៉វ៉ាន់ដា (Rwanda) ស៊ូដង់ខាងត្បូង (South Sudan) អេស្វាទីនី (Eswatini) អ៊ូហ្កាន់ដា (Uganda) សំប៊ី (Zambia) និងស៉ីមបាវ៉េ (Zimbabwe)។

៤. ទ្វីបអាស៉ីមានចំនួន១២ប្រទេស រួមមាន៖ ប្រទេសអាហ្វហ្កានីស្ថាន (Afghanistan) អាមេនី (Armenia) អាស៊ែបៃហ្សង់ (Azerbaijan) ប៊ូតង់ (Bhutan) ឡាវ (Laos) ម៉ុងហ្គោលី (Mongolia) នេប៉ាល់ (Nepal) កាហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៉ីស៉ីស្ថាន (Kyrgyzstan) តាជីគីស្ថាន (Tajikistan) តួកមេនីស្ថាន (Turkmenistan) និងអ៊ូសបេគីស្ថាន (Uzbekistan)។