* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ តើលោក បារ៉ាក់ អូបាម៉ា គេងប៉ុន្មានម៉ោង អំឡុងពេលធ្វើជាប្រធានាធិបតី?

10-08-2024 18:59

(ភ្នំពេញ)៖ ក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានកំណត់ម៉ោងគេង៦ម៉ោងក្នុងមួយយប់ ឬតិចជាងនេះ។

ជំនួយការក្នុងសេតវិមាន ត្រូវធ្វើការសម្រេចចិត្តជានិច្ចថា តើវិបត្តិប្រភេទណាដែលមានសារសំខាន់គ្រប់គ្រាន់ ដើម្បីរំខានដល់ប្រធានាធិបតីពីភាពនឿយហត់ ប៉ុន្មានម៉ោងរបស់គាត់៕

មនុស្សស្ទើរគ្រប់គ្នាយល់ថា ដើម្បីឱ្យខួរក្បាលដំណើរការបានល្អ និងរស់នៅបានយូរអង្វែងនិងដោយស្កប់ស្កល់ យើងត្រូវគេងឱ្យបានយ៉ាងហោចណាស់៧ម៉ោងក្នុងមួយយប់។ ក្នុងមួយថ្ងៃមានតែ២៤ម៉ោងប៉ុណ្ណោះ ដូច្នេះមេដឹកនាំជាច្រើនគិតថា ត្រូវតែកេងចំណេញពីពេលវេលាឱ្យបានច្រើន ដោយគេងតិចម៉ោង ដើម្បីបង្កើតពេលវេលាបន្ថែមសម្រាប់ការងារ ទើបទទួលបានជោគជ័យ។

នៅក្នុងជីវិតដ៏មមាញឹករបស់មនុស្ស ការគេងច្រើនត្រូវបានគេចាត់ទុកថាជាការខ្ជះខ្ជាយពេលវេលា ប៉ុន្តែទស្សនៈមួយទៀតនិយាយថា ការគេងមានសារៈសំខាន់បំផុតសម្រាប់សុខភាព និងកាយសម្បទារបស់មនុស្សគ្រប់រូប។
ដូច្នេះចង់ដឹងថា តើមេដឹកនាំពិភពលោកណាខ្លះដែលអះអាងថា គេងតិចតួច ឬស្ទើរតែមិនគេងសោះ ខួរក្បាលរបស់ពួកគាត់នៅតែដំណើរការល្អ និងនៅតែទទួលបានជោគជ័យលើការងារ៕