* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ប្រាសាទបី ស្អាតដូចប្រាសាទក្រវាន់ នៅជិតទេសចរតែមិនសូវមានអ្នកដឹងទីតាំង

21-08-2024 16:42

(សៀមរាប)៖ ប្រាសាទបី មានសម្រស់ក្រហមស្អាតស្រដៀងនឹងប្រាសាទក្រវាន់ដែរ​ ហើយក៏នៅមិនឆ្ងាយពីផ្លូវទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាបនោះឡើយ គ្រាន់តែមិនសូវមានអ្នកចូលទៅទស្សនា។ យ៉ាងណា បើបានឃើញប្រាសាទបុរាណនេះ គេប្រាកដជាលាន់មាត់សរសើរជាក់ជាមិនខាន។

ប្រាសាទបី ត្រូវបានកសាងឡើងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវម៌្មទី១។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រហែល៣០០ម៉ែត្រ ចន្លោះប្រាសាទភ្នំបាខែង-កសិន្ធុជុំវិញក្រុងអង្គរធំ ឬអាចនិយាយបានថានៅក្រោយប្រាសាទបក្សីចាំក្រុង។

ប្រាសាទបីនៅសល់ប៉មបីសំខាន់ដូចទៅនឹងប្រាសាទក្រវាន់ដែរ ដែលប៉មកណ្ដាលឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥស្វរៈ ឬព្រះឥសូរ ចំណែលប៉មសងខាងឧទ្ទិសថ្វាយព្រះវិស្ណុ ឬព្រះនរាយណ៍ និងឧទ្ទិសថ្វាយព្រះព្រហ្ម។ បច្ចុប្បន្ន គេឃើញមាននៅសល់លិង្គព្រះឥសូរ នៅក្បែរខ្លោងទ្វារចូលពីខាងកើត ដែលនៅសល់តែស៊ុមទ្វារប៉ុណ្ណ៕