* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ភូមិបុរាណមួយនៅប្រទេសអេកុប មានអាយុកាលចាស់ជាងពីរ៉ាមីតនៅអេហ្ស៉ីបទៅទៀត

26-08-2024 17:19

(ភ្នំពេញ)៖ មានភូមិបុរាណមួយដែលមានឈ្មោះថា Skara Brae ស្ថិតនៅលើប្រជុំកោះ Orkney តាមឆ្នេរឈូងសមុទ្រ Skaill នៃប្រទេសអេកុប ​(Scotland) ចក្រភពអង់គ្លេស មានអាយុកាលតាំងពី៣២០០-២៥០០មុនគ្រិស្ដសករាជ ពោលគឺមានអាយុកាលចាស់ជាងសំណង់ពីរ៉ាមីតហ្គីហ្សា (Giza) នៅប្រទេសអេហ្ស៉ីបទៅទៀត។

សំណង់ផ្ទះធ្វើពីថ្មបន្តុបគ្នានៅភូមិបុរាណ Skara Brae នេះ ត្រូវបានរកឃើញដោយកសិករជនជាតិអេកុបឈ្មោះ William Watt តាំងពីឆ្នាំ១៨៦០ ដែលពេលនោះគាត់បានជីកកកាយល្បាយដីកើតឡើងពីព្យុះសមុទ្រមួយកើតឡើងនៅឆ្នាំ១៨៥០។ ភូមិបុរាណមួយនេះដែរត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩៩៕