* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ តើប្រទេសណាដែលរងការទម្លាក់គ្រាប់បែកច្រើនជាងគេ?

18-09-2024 17:39

(ភ្នំពេញ)៖ ការទម្លាក់គ្រាប់បែក គឺជាប្រតិបត្តិការយោធាដែលបង្កសោកនាដកម្មដ៏ខ្លោចផ្សាបំផុតចំពោះមនុស្សជាតិ។ តើប្រទេសណាដែលរងការទម្លាក់គ្រាប់បែកច្រើនជាងគេ?

ប្រទេស​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ​គឺ​ប្រទេស​ឡាវ។ ចាប់ពីចន្លោះខែឧសភា ឆ្នាំ១៩៦៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៣ គ្រាប់បែកគ្រប់ប្រភេទប្រមាណ២.២៦លានតោន របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានទម្លាក់នៅតាមបណ្តោយផ្លូវលំហូជីមិញ ដែលជាផ្លូវផ្គត់ផ្គង់សម្ភារយោធាក្នុងសម័យសង្គ្រាមវៀតណាម។ ផ្លូវលំនេះដែរគឺតភ្ជាប់ពីប្រទេសវៀតណាមខាងជើង ដោយឆ្លងកាត់ប្រទេសឡាវ ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាមខាងត្បូង។ ប្រទេសកម្ពុជាក៏រងគ្រោះមិនតិចដែរក្នុងសម័យសង្គ្រាមវៀតណាមនោះ។ បើយោងតាមអង្គការ CMAC ប្រទេសកម្ពុជារងនូវការទម្លាក់គ្រាប់បែកពីអាមេរិកដល់ទៅ ៤.០៣លានតោន ដែលធ្វើឲ្យចំនួននេះច្រើនជាងចំនួននៅប្រទេសឡាវទៅទៀត៕