* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ឃាតករដែលសម្លាប់ដាយណូស័រកាលពី៦៦ឆ្នាំលានឆ្នាំមុន (Video inside)

19-10-2024 10:52

(ភ្នំពេញ)៖ យើងក៏ដឹងដែរថា ក្នុងប្រវត្តិសាស្ត្រភពផែនដី គឺធ្លាប់រងគ្រោះដោយសារអាចម៍ផ្កាយ ក៏ដូចជាសំណល់អវកាសមិនតិចដងនោះឡើយកាលពីអតីតកាល។ ភពផែនដីរបស់យើងក៏ធ្លាប់រងគ្រោះពីការធ្លាក់អាចម៍ផ្កាយឈ្មោះ ឈីខស៊ូលូប (Chicxulub crater) កាលពីប្រមាណ៦៦លានឆ្នាំមុន ដែលធ្វើឱ្យពពួកដាយណូស័រ និងភាវរស់ប្រមាណ៩០ភាគរយ ត្រូវវិនាសហិនហោច។

ភពព្រហស្បតិ៍ជាអ្នកការពារភពផែនដីយើង តែហេតុដែលនាំឱ្យ ឈីខស៊ូលូប ធ្លាក់មកលើផែនដីយើងនេះ ក៏ទំនងជាដោយសារមានការប៉ះទង្គិចរវាងអាចម៍ផ្កាយនៅតំបន់ក្រវាត់អាចម៍ផ្កាយ Asteroid Belt ដែលធ្វើឱ្យអាចម៍ផ្កាយឈីខស៊ូលូបខ្ទាតចេញពីដែនឥទ្ធិពលរបស់ភពព្រហស្បតិ៍ ហើយក៏បន្តហោះមកបុក ឬធ្លាក់លើភពផែនដីតែម្ដង។

រង្វង់រណ្ដៅអាចម៍ផ្កាយឈីខស៊ូលូប ត្រូវបានបន្សល់ទុកនិងលាតសន្ធឹងនៅឧបទ្វីបយូកាតាន់ (Yucatán Peninsula) នៃប្រទេសម៉ិកស៉ិក៕