* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ តើឃ្មុំផលិតទឹកឃ្មុំយ៉ាងដូច្នេះ?

29-10-2024 18:05

(ភ្នំពេញ)៖ ក្នុង​ចំណោម​សត្វ​ល្អិត​ទាំង​អស់​ គ្មាន​សត្វ​ណា​ដែល​មាន​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជាង​សត្វ​ឃ្មុំ​ឡើយ ​ខណៈមនុស្ស​បាន​ចិញ្ចឹមនិង​ទាញ​យក​ប្រយោជន៍ពី​សត្វ​ល្អិត​ប្រភេទ​នេះយ៉ាងច្រើន តាមរយៈទឹកឃ្មុំ។

សត្វឃ្មុំមានក្រពះចំនួន២ដាច់ដោយឡែកពីគ្នា។ ក្រពះមួយ គឺជាក្រពះពិសេស ភាសាអង់គ្លេសហៅថា Honey stomach ឬ Crop ដែលមានតួនាទីចម្បងក្នុងការរក្សាទុកទឹកដមផ្កា ដើម្បីអាចឱ្យពួកវានាំយកទឹកដមនោះទៅកាន់សម្បុក។ ចំណែកក្រពះមួយទៀត គឺជាក្រពះធម្មតាសម្រាប់ផ្ទុកនិងរំលាយអាហារ។

សត្វឃ្មុំជាធម្មតា មានអាយុមិនលើសពី៤០ថ្ងៃទេ ហើយក្នុងមួយអាយុជីវិតរបស់វា វាអាចបឺតជញ្ជក់ទឹកលម្អងពីផ្កាយ៉ាងហោចចំនួន១,០០០ទង និងផលិតទឹកឃ្មុំបានត្រឹមមួយស្រាបព្រាប៉ុណ្ណោះ៕