* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីលក្ខណៈពិសេសរថយន្ត Hongqi L5 ដែលលោក Xi Jingping យកធ្វើជាយានជំនិះផ្លូវការ

16-06-2025 19:59

(ភ្នំពេញ)៖ Hongqi L5 គឺជារថយន្តរថយន្តស៊េរីធំ ទំនើប និងប្រណីតមួយរបស់ប្រទេសចិន ដែលត្រូវបានលោក​ Xi Jingping យកធ្វើជាយានជំនិះផ្លូវការរបស់លោក។ Hongqi ប្រែថា «ទង់​ក្រហម​» ពោលគឺរថយន្តនេះ ត្រូវបានផលិតដោយភ្ជាប់នឹងការបង្ហាញពីអំណាច និងអត្តសញ្ញាណរបស់ប្រទេសចិនតែម្តង។

លក្ខណៈពិសេសរបស់រថយន្ត Hongqi L5 រួមមាន៖

* អាចការពារគ្រាប់កាំភ្លើង
* ម៉ាស៊ីនមាន ២ជម្រើសគឺ V12 ទំហំ ៦លីត្រ ឬក៏ជម្រើស Turbo Charged
* មានប្រព័ន្ធបង្ហាប់ខ្យល់ ដើម្បីការពារពីការវាយប្រហារដោយសារធាតុគីមី
* កង់កៅស៊ូទំហំ ២១អ៉ីញ ធន់នឹងគ្រាប់កាំភ្លើង
* ផ្លាកពាសដែក ដើម្បីទប់ទល់នឹងគ្រាប់បែកធុនតូច។

ជាការណ៍ពិត Hongqi L5 គឺជារថយន្តដ៏អស្ចារ្យ ត្រូវបានផលិតដោយក្រុមហ៊ុនផលិតរថយន្តចិន Hongqi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ FAW Group ដែលបង្កើតនៅឆ្នាំ១៩៥៣។ វាមានប្រវែង ៥.៥ ម៉ែត្រ (ធំជាង Mercedes S-Class) និងត្រូវបានចាត់ចំណាត់ថ្នាក់ជារថយន្តរលស៍រយស៍របស់ចិន “Chinese Rolls Royce” ទៀតផង។

សម្រាប់តម្លៃ​​គឺខ្ទង់ពី ៨សែនដុល្លារ ដល់ទៅ​ ១លានដុល្លារអាមេរិក ហើយការផលិតមានចំនួនកំណត់​ ពោលគឺគេផលិតសម្រាប់រដ្ឋាភិបាល និងប្រើជាសាធារណៈសម្រាប់មន្រ្តីជាន់ខ្ពស់ប៉ុណ្ណោះ៕