* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ បឹងដែលជ្រៅជាងគេបំផុតលើពិភពលោកមានឈ្មោះអ្វី? នៅឯណា?

23-06-2025 20:23

(ភ្នំពេញ)៖ នៅតំបន់ Siberia មានបឹងមួយដែលជ្រៅជាងគេបំផុតនៅលើពិភពលោក នោះគឺបឹង Baikal ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសមុងហ្គោលី។

បឹងនេះមានអាយុកាលជាង ៣០លានឆ្នាំមកហើយ ហើយវាក៏ជាបឹងដែលចំណាស់ជាងគេបំផុតនៅលើផែនដីផងដែរ។

បឹង Baikal មានផ្ទៃក្រឡាជាង ៣០ ០០០គីឡូម៉ែត្រការ៉េ និងមានជម្រៅរហូតដល់ ១ ៦៨០ម៉ែត្រ។ ជម្រៅនេះគឺស្មើនឹងកម្ពស់អគារ Burj Khalifa ចំនួន២ដង ឬTour Effel ចំនួន៥ដង។

បរិមាណទឹករបស់វាមានរហូតដល់ ២៣ ០០០គីឡូម៉ែត្រគូប ដែលគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់លើផ្ទៃផែនដីទាំងមូលក្នុងកម្រាស់ ២សង់ទីម៉ែត្រ។ បឹង Baikal ក៏ជាជម្រកនៃភាវៈចម្រុះចំនួន ៣ ៧០០ប្រភេទ ដែលក្នុងនោះ ជាង២/៣មិនអាចរកឃើញនៅកន្លែងផ្សេងក្រៅពីបឹង Baikal នេះឡើយ ដូចត្រី Amul ឬផ្សោត Baikal ដែលជាប្រភេទត្រីផ្សោតទឹកសាបតែមួយគត់នៅលើពិភពលោក។

នៅរដូវរងារបឹងនេះកក ដែលយើងអាចដើរ ឬជិះស្គីលេងនៅលើបឹងនោះបាន៕