* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ តើអ្នកដឹងទេ? អ្វីទៅជាអនុសញ្ញាអូតាវ៉ា

11-08-2025 20:17

(ភ្នំពេញ)៖ អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន។

អនុសញ្ញានេះ គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។

អនុសញ្ញាអូតាវ៉ា ត្រូវបានអនុម័តនៅទីក្រុងអូស្លូ ប្រទេសន័រវែស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ និងទទួលឱ្យមានការចុះហត្ថលេខា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា នៅថ្ងៃទី៣ និង៤ ខែធ្នូ ឆ្នាំ១៩៩៧។ ការចុះហត្ថលេខាលើអនុសញ្ញានៅតែបន្តបើកចំហរហូតដល់ពេលអនុសញ្ញានេះចូលជាធរមាននៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៩៕