ចំណេះដឹងទូទៅ៖ តើធ្វើយ៉ាងណាទើបអាចក្លាយជាក្រឡាបញ្ជី?
03-10-2025 20:20
(ភ្នំពេញ)៖ បន្ទាប់ពីចែករំលែកចំណេះដឹងពីលក្ខខណ្ឌ ដើម្បីអាចក្លាយជាសិស្សចៅក្រម និងព្រះរាជអាជ្ញា Fresh News សូមចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងរបៀបដែលអាចក្លាយជាក្រឡាបញ្ជី។ បុគ្គលដែលចង់ក្លាយជាក្រឡាបញ្ជី ត្រូវតែគោរពតាមលក្ខណ មានឯកសារតម្រូវ និងការប្រឡងប្រជែង។

ក៖ លក្ខខណ្ឌ
*១៖ ត្រូវមានសញ្ជាតិខ្មែរពីកំណើត
*២៖ ត្រូវមានអាយុ ៣០ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ ៣៥ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជាមន្ត្រីរាជការ គិតមកដល់ថ្ងៃប្រឡង
*៣៖ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
*៤៖ ត្រូវមានសញ្ញាបត្របញ្ជាក់ការសិក្សាបញ្ចប់ឆ្នាំទី២ ឡើងទៅផ្នែកនីតិសាស្ត្រ ឬបរិញ្ញាបត្ររង នៅមហាវិទ្យាល័យ ដែលមានកម្មវិធីសិក្សាសមមូល (ដោយភ្ជាប់ជាមួយនូវព្រឹត្តិបត្រពិន្ទុពាក់ព័ន្ធ) ឬបរិញ្ញាបត្រនីតិសាស្ត្រ
*៥៖ មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
*៦៖ ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
ខ៖ ឯកសារតម្រូវ
*១៖ ប្រវត្តិរូបសង្ខេបមានបិទរូបថតទំហំ ៤គុណ៦ ចំនួន ១ច្បាប់
*២៖ រូបថតបច្ចុប្បន្នទំហំ ៤គុណ៦ ចំនួន ៣សន្លឹក
*៣៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មានការបញ្ជាក់ថតចម្លងត្រឹម ត្រូវតាមច្បាប់ដើម) ចំនួន ១ច្បាប់
*៤៖ បរិញ្ញាបត្រច្បាប់ (មានការបញ្ជាក់ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម) ចំនួន ១ច្បាប់
*៥៖ សលាកបត្រឯកត្តជន (មានបិទរូបថតទំហំ ៤គុណ៦) ចំនួន ៣ច្បាប់
*៦៖ បង្កាន់ដៃទទួលពាក្យប្រឡងប្រជែង (មានបិទរូបថតទំហំ៤គុណ៦) ចំនួន ១ច្បាប់
*៧៖ លិខិតបញ្ជាក់ពីក្រសួងសាមី ចំពោះមន្ត្រីរាជការ ចំនួន ១ច្បាប់
*៨៖ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតចំនួន ១ច្បាប់
*៩៖ ព្រឹត្តិបត្រថ្កោលទោសចេញដោយក្រសួងយុត្តិធម៌ (នៅសុពលភាព ពេលដាក់ពាក្យ)
*១០៖ វិញ្ញាបនបត្រពិនិត្យកាយសម្បទាចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ពេលដាក់ពាក្យ ចំនួន ១ច្បាប់)។
គ៖ មុខវិជ្ជាប្រឡង
ដំណាក់កាលទី១ - វិញ្ញាសាសរសេរ
*១៖ នីតិរដ្ឋធម្មនុញ្ញ រយៈពេល ២ម៉ោង មេគុណ១
*២៖ នីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) រយៈពេល ២ម៉ោង មេគុណ ២
*៣៖ នីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ) រយៈពេល ២ម៉ោង មេគុណ ២
ដំណាក់កាលទី២ - វិញ្ញាសាសួរផ្ទាល់មាត់
*១៖ វប្បធម៌ទូទៅ (ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌) មេគុណ២
*២៖ ជំនាញស្តាប់ និងកត់ត្រា មេគុណ ២៕
អត្ថបទគួរអាន៖ ឈ្វេងយល់ពីលក្ខខណ្ឌ ដើម្បីអាចក្លាយជាសិស្សចៅក្រម និងព្រះរាជអាជ្ញា
https://plus.freshnewsasia.com/knowledge/403363-2025-10-01-20-15-18