ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីដំណើរការក្លាយជាអាជ្ញាសាលា

08-10-2025 21:29

(ភ្នំពេញ)៖ អាជ្ញាសាលា គឺជាមន្រ្តីជំនួយតុលាការទទួលបន្ទុកអនុវត្តកិច្ចការលក់ដោយបង្ខំ អនុវត្តសិទ្ធិប្រាតិភោគ អនុវត្តលក់ដោយបង្ខំ អនុវត្តសិទ្ធិប្រាតិភោគ អនុវត្តដោយបង្ខំ អនុវត្តការបញ្ជូនផ្អែកតាមការសម្រេចសេចក្តី ច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេងទៀត។

តើធ្វើមានមានបែបបទយ៉ាងណា ដើម្បីអាចក្លាយជាអាជ្ញាសាលា?

ក៖ លក្ខខណ្ឌ

*១៖ ត្រូវមានសញ្ជាតិខ្មែរពីកំណើត
*២៖ ត្រូវមានអាយុ ៣៥ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជា និស្សិត និងមានអាយុ ៤០ឆ្នាំ យ៉ាងច្រើន ចំពោះ បេក្ខជនជាមន្ត្រីរាជការ គិតមកដល់ថ្ងៃប្រឡង
*៣៖ ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
*៤៖ មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
*៥៖ ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។

ខ៖ ឯកសារតម្រូវ

*១៖ ប្រវត្តរូបសង្ខេបមានបទរូបថតទំហំ ៤x៦ ចនួន ១ច្បាប់
*២៖ រូបថតបច្ចុប្បន្នទំហំ ៤x៦ ចំនួន ៣សន្លឹក
*៣៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មានការបញ្ជាក់ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម) ចំនួន ១ច្បាប់
*៤៖ បរិញ្ញាបត្រច្បាប់ (មានការបញ្ជាក់ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម)
*៥៖ សលាកបត្រឯកត្តជន (មានបិទរូបថតទំហំ ៤x៦) ចំនួន ៣ច្បាប់
*៦៖ បង្កាន់ដៃទទួលពាក្យប្រឡងប្រជែង (មានបិទរូបថតទំហំ ៤x៦)
*៧៖ លិខិតបញ្ជាក់ពីក្រសួងសាមី ចំពោះមន្ត្រីរាជការ ចំនួន ១ច្បាប់
*៨៖ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ចំនួន១ច្បាប់
*៩៖ ព្រឹត្តិបត្រថ្កោលទោសចេញដោយក្រសួងយុត្តិធម៌ (នៅសុពលភាពពេលដាក់ពាក្យ) ចំនួន ១ច្បាប់
*១០៖ វិញ្ញាបនបត្រពិនិត្យកាយសម្បទាចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ពេលដាក់ពាក្យ) ចំនួន ១ច្បាប់។

គ៖ មុខវិជ្ជាប្រឡង

ដំណាក់កាលទី១ - វិញ្ញាសាសរសេរ
*១៖ នីតិរដ្ឋធម្មនុញ្ញ រយៈពេល ៣ម៉ោង មេគុណ ២
*២៖ នីតិវិធីរដ្ឋប្បវេណីរយៈពេល ៣ម៉ោង មេគុណ ២
*៣៖ នីតិវិធីព្រហ្មទណ្ឌរយៈពេល ៣ម៉ោង មេគុណ ២

ដំណាក់កាលទី២ - វិញ្ញាសាសួរផ្ទាល់មាត់
*១៖ ការសួរផ្ទាល់ដោយគណៈមេប្រយោគធំ លើទិដ្ឋភាពសង្គម គតិយុត្តមេគុណ ២
*២៖ ការសួរផ្ទាល់ដោយគណៈមេប្រយោគបច្ចេកទេសលើប្រធានបទ ណាមួយក្នុងចំណោម នីតិពាណិជ្ជកម្ម ឬនីតិការងារ ឬនីតិរដ្ឋបាលមេគុណ២
*៣៖ ការសួរផ្ទាល់ដោយគណៈមេប្រយោគលើប្រធានបទណាមួយក្នុង ចំណោមភាសាបារាំង ឬអង់គ្លេស ឬធ្វើតេស្តលើចំណេះដឹងកុំព្យូរទ័រ មេគុណ ១៕