ចំណេះដឹងទូទៅ៖ តើអ្នកដឹងទេ? Sheikh Zayed Grand Mosque គឺជាវិហារឥស្លាមដ៏ធំ និងស្អាតបំផុតមួយ ក្នុងពិភពលោក

13-10-2025 20:18

(ភ្នំពេញ)៖ តើលោកអ្នកដឹងទេថា? វិហារសាសនាឥស្លាម Sheikh Zayed Grand Mosque នៅទីក្រុង Abu Dhabi សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) គឺជាវិហារឥស្លាមដ៏ធំ និងស្អាតបំផុតមួយ នៅក្នុងពិភពលោក។

Sheikh Zayed Grand Mosque ត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ១៩៩៦ និង២០០៧ ហើយវាត្រូវបានដាក់ឈ្មោះតាមស្តេច Sheikh Zayed bin Sultan Al Nahyan ដែលជាបិតាស្ថាបនិកនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។ ព្រះអង្គក៏ត្រូវបានបញ្ចុះនៅទីនេះដែរ។

ស្នាដៃ​ស្ថាបត្យកម្ម​នេះ​ រួម​បញ្ចូល​គ្នា​នូវ​រចនាប័ទ្ម​ឥស្លាម, ពែរ្ស, Mughal និង Moorish ដែល​មាន​ដំបូល​ចំនួន៨២, សសរ​ជាង ១ ០០០ និង​កម្រាល​ព្រំ​ធ្វើ​ដោយដៃ​ធំ​បំផុត​របស់​ពិភពលោក។ វិហារឥស្លាមនេះ អាចទទួលអ្នកថ្វាយបង្គំជាង ៤០០ ០០០នាក់ ក្នុងពេលតែមួយ ហើយថ្មម៉ាបពណ៌សសុទ្ធរបស់វា បញ្ចេញពន្លឺយ៉ាងស្រស់ស្អាត នៅក្រោមព្រះអាទិត្យ និងព្រះចន្ទ។

លើសពីភាពស្រស់ស្អាតទៀតនោះ វិហារឥស្លាម Sheikh Zayed Grand Mosque ឈរជានិមិត្តរូបនៃសន្តិភាព ការអត់ឱន និងការរួបរួម ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ព្រះអង្គ Sheikh Zayed ក្នុងការនាំមនុស្សរួមគ្នាតាមរយៈជំនឿ និងវប្បធម៌។

រឿងគួរឲ្យចាប់អារម្មណ៍ គឺចង្កៀងខាងក្នុង ត្រូវបានផលិតដោយគ្រីស្តាល់ Swarovski (Swarovski crystal) រាប់លានឯណោះ៕